លោក គីណាល់ ចេញរកស៊ីដំបូងមានត្រឹមហាងកាហ្វេតូច១ តែអាចប្រែក្លាយជាហាងកាហ្វេដ៏ធំនៅជាយក្រុងទាញភ្ញៀវចូលពេញៗរាល់ថ្ងៃ
ធី ស្រីល័ក្ខFEBRUARY 20 202665 views

លោក គឹម គីណាល់ បច្ចុប្បន្នគឺជាម្ចាស់ហាងកាហ្វេ ឡឺទួលកាហ្វេ​ ដោយចាប់ផ្តើមចេញរកស៊ីដំបូងគឺត្រឹមតែជាលក្ខណៈតូបតូចមួយប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះលោកអាចពង្រីកបន្តិចម្តងៗរហូតក្លាយជាហាងកាហ្វេដ៏ធំមួយដែលមានកន្លែងអង្គុយលេង មុខម្ហូបអាហារប្លែកៗរហូតកាន់តែល្បីខ្លាំងដែលអាចទាក់ទាញភ្ញៀវចូលជាហូរហែលរាល់ថ្ងៃ។

 

ជាក់ស្តែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក គឹម គីណាល់ បច្ចុប្បន្នជាម្ចាស់ហាងកាហ្វេ ឡឺទួលកាហ្វេ​ បានឱ្យដឹងថា កាហ្វេ Le Toul Café នេះត្រូវបានបង្កើតឡើងនៅអំឡុងខែ កុម្ភៈ ឆ្នាំ ២០១៨។ មូលហេតុដែលនាំឱ្យលោកបើកហាងកាហ្វេនេះឡើង គឺលោកយល់ឃើញថា តំបន់នេះមានអ្នករកស៊ីដីឡូត៍ ចេញចូលច្រើនទើបលោកចង់បើកសម្រាប់ឈ្នួញឬម្ចាស់ដីគាត់មកទិញដីតំបន់នេះ អាចឱ្យគាត់ចូលអង្គុយនឹងញ៉ាំកាហ្វេបាន។

30

លោកបានបន្តទៀតថា លុះក្រោយៗមកបន្ទាប់ពីបើកបានមួយរយៈពេល មានភ្ញៀវចេញចូលមកសាករសជាតិកាហ្វេនៅ Le Toul Café ក៏ធ្វើឱ្យភ្ញៀវជាប់ចិត្តនឹងគុណភាពនៅទីនេះ ដែលនាំឱ្យមានការណែនាំគ្នាជាបន្តបន្ទាប់រហូតធ្វើឱ្យមានគេស្គាល់កាន់តែច្រើនបន្ថែមទៀត។

31

ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យមកដល់សព្វថ្ងៃនេះ ហាងកាហ្វេ Le Toul Café ក៏ធ្លាប់ជួបព្យុះភ្លៀងមិនតិចប៉ុន្មានដែរ ដោយពេលចាប់ផ្តើមដំបូង លោកធ្លាប់ត្រូវមិត្តភក្តិ មនុស្សជុំវិញខ្លួនលើកឡើងនូវមតិអវិជ្ជមានជាច្រើនផងដែរ ដូចជា ថាលោកបើកកាហ្វេនេះលក់ឱ្យស្វាឬឱ្យមនុស្សជាដើម។ប៉ុន្តែបើទោះជាមានមតិមិនល្អយ៉ាងនេះក្តី ក៏មិនបានធ្វើឱ្យលោក គីណាល់ បោះបង់គំនិតនិងក្តីស្រមៃខ្លួនឯងចោលដែរ ផ្ទុយទៅវិញលោកនៅតែបន្តបោះជំហានទៅមុខជានិច្ចរហូតក្លាយខ្លួនជាថៅកែហាងកាហ្វេដ៏ល្បីឈ្មោះ ដែលមានភ្ញៀវចេញចូលពេញៗរាល់ថ្ងៃ។

32

ចំពោះចំណុចពិសេសដែលធ្វើឱ្យ Le Toul Café ល្បីល្បាញខ្លាំងបែបនេះដោយសារតែហាងកាហ្វេមានការតុបតែងខុសពីហាងកាហ្វេដទៃ ដោយមានការរៀបចំបែបលក្ខណៈផ្ទះខ្មែរសម័យបុរាណ ដោយប​ង្គុំ​រវាង​គ្រឿង​ទព្វសម្ភារ​ (​គ្រឿងសំណង់​)​ចាស់​ប្រមែប្រមូល​យក​ពី​តាម​បណ្តា​ខេត្ត​នានា​ ​និង​ជញ្ជាំង​ធ្វើ​ពី​បង្អួច​ស្លាបព្រិល​សុទ្ធសាធ​ ​ហៅថា “​ផ្ទះ​បង្អួច​១​០​០” និងមានរបស់បុរាណសម្រាប់តាំងលម្អដូចជា ថាសចម្រៀងជំនាន់ដើម វិទ្យុ ឆ្នាំអ៊ុត ឧបករណ៍ភ្លេងខ្មែរ ជាមួយនឹងទេសភាពខាងក្រៅមានការដាំដើមឈើលម្អ ជុំវិញបរិវេណហាងកាហ្វេទាំងមូលដែលធ្វើឱ្យអ្នកដែលបានទៅមានអារម្មណ៍ស្រស់ស្រាយ ជាមួយនឹងអារម្មណ៍ដូចខ្លួនឯងកំពុងនៅសៀមរាប ព្រោះតែការតុបតែង និង ការរៀបចំបែបលក្ខណៈសម័យបុរាណ បានទៅហើយចង់ទៅម្តងទៀតមិនជិនចាយ។

9db707c3 5c4d 49d0 B350 2ef75a695007

បើនិយាយពីសេវាកម្មវិញគឺរហ័សទាន់ចិត្ត បុគ្គលិកមានភាពរួសរាយរាក់ទាក់ ស្វាគមន៍យ៉ាងកក់ក្តៅ រីឯតម្លៃក៏សមរម្យ រសជាតិអាហារឆ្ងាញ់ញ៉ាំហើយមានអារម្មណ៍ថាដូចបានញ៉ាំម្ហូបនៅផ្ទះយើងអ៊ីចឹង។ហេតុនេះហើយ សម្រាប់បងប្អូនដែលមិនទាន់បានទៅសាករសជាតិ ចំណីអារម្មណ៍ប្លែករបស់ហាង Le Toul Café កុំភ្លេចទៅដល់ទីតាំង Le Toul Café ដែលមានទីតាំងនៅ លើ​ផ្លូវ​លេខ​៤​២​ ​ភូមិ​ទួល​ ​សង្កាត់​ព​ន្សាំ​ង​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​រាជធានី​ភ្នំពេញ​៕

E97a251a C72c 4128 A6b0 57259bb9f383

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia