នេះជាតម្លៃដី ទាំងជាប់ផ្លូវធំ និងផ្លូវតូច នៅក្នុងភូមិសាស្ដ្រខណ្ឌទួលគោក
Bunthoeun KoemAPRIL 22 20265 views

កាលពីពេលកន្លងទៅយើងបានបង្ហាញពីតម្លៃដីធ្លីនៅខណ្ឌសំខាន់មួយចំនួនដែលស្ថិតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយនៅពេលនេះវិញយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃធ្លីនៅ ខណ្ឌទួលគោក និងខណ្ឌសែនសុខ ម្ដងថាប្រែប្រួលដល់ណាហើយ?បើយោងតាមតារាងវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ ហាងឆេងដីធ្លីនៅក្នុងតំបន់ខាងលើនេះមានតម្លៃដូចខាងក្រោម៖

 

សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៧០០ ទៅ ៤ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៧០០ ទៅ ៣ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់បឹងសាឡាង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៤០០ ទៅ ៤ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៤០០ ទៅ ២ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ផ្សារដើមគរ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៩០០ ទៅ ៤ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៥០០ ទៅ ២ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉។

សង្កាត់ផ្សារដេប៉ូ១៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៩០០ ទៅ ៤ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៥០០ ទៅ ២ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉។

សង្កាត់ផ្សារដេប៉ូ២ និងដេប៉ូ៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៩០០ ទៅ ៤ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៥០០ទៅ ២ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ទឹកល្អក់១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៦០០ ទៅ ៤ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៥០០ ទៅ ២ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ទឹកល្អក់២៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៨០០ ទៅ ៤ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៥០០ ទៅ ២ ៥០០​ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ទឹកល្អក់៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៦០០ ទៅ ៤ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៥០០ ទៅ ២ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia