ខេត្ដសៀមរាប គឺជាខេត្ដដែលមានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ក៏ព្រោះតែខេត្ដមួយនេះមានហេដ្ឋារចនាសម្ព័ន្ធ និងជាគោលដៅសំខាន់នៃវិស័យទេសចរណ៍ ដែលស្រូបទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិរាប់លាននាក់ក្នុង១ឆ្នាំៗ។ តើចូលដល់ឆ្នាំ២០២៦ នេះទីផ្សារអចលនទ្រព្យនៅក្នុងខេត្ដសៀមរាបមានការប្រែប្រួល និងឈានដល់កម្រិតណាហើយ?

បើយោងតាមការទិនន្ន័យវាយតម្លៃរបស់ក្រុមហ៊ុន ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ តម្លៃដីនៅក្នុងខេត្ដសៀមរាបមានដូចខាងក្រោម៖
តំបន់A៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣ ៥០០ ដុល្លារទៅ ៥ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូច ២ ៥២៥ ដុល្លារទៅ ៣ ៥៣៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់B៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ៨២០ ដុល្លារទៅ ៣ ៣៣៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៩១០ ដុល្លារទៅ ១ ៩២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់C៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ៦៣០ ដុល្លារទៅ ៣ ១៦៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៤១០ ដុល្លារទៅ ១ ០១៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់D៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ៣៣០ ដុល្លារទៅ ៣ ០៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៤១០ ទៅ ១ ៣៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់E៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ១២០ ដុល្លារទៅ ៣ ៥៧០ ដុល្លារក្នុង ១ ម៉ែត្រការ ខណៈដីនៅជាប់ផ្លូវតម្លៃចាប់ពី ៣៦០ ដុល្លារទៅ ១ ០២៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់F៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ១១៥ ដុល្លារ ទៅ ៣ ៥៥៥ ដុល្លារក្នុង ១ ម៉ែត្រការ៉ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៨០ ដុល្លារទៅ ៦០៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់G៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៧៩៥ ដុល្លារទៅ ២ ៥១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២០០ ដុល្លារទៅ ៧១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់H៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤០៥ ដុល្លារទៅ ១ ៣២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១០៥ ដុល្លារទៅ ៤២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់I៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣១០ ដុល្លារទៅ ១ ១៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១០៥ ដុល្លារទៅ ៤២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់J៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ២០០ ដុល្លារទៅ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៧៨ ដុល្លារទៅ ១៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់K៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ២០៥ ដុល្លារទៅ ៧៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៩៧ ដុល្លារទៅ ២៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉។

សូមជម្រាបផងដែរថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញ-លក់ ជួល និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យធំមួយនៅកម្ពុជា។ សម្រាប់លោកអ្នកដែលចង់ដាក់លក់ រកទិញ ជួល ឬប្រឹក្សាផ្សេងៗទាក់ទងអចលនទ្រព្យអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 016 999 519 | 017 999 519 ឬហ្វេសប៊ុកផេក Key Real Estate ៕



