កាលពីពេលកន្លងទៅយើងបានបង្ហាញពីតម្លៃដីធ្លីនៅខណ្ឌសំខាន់មួយចំនួនដែលស្ថិតក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយនៅពេលនេះវិញយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃធ្លីនៅខណ្ឌសែនសុខម្ដងថាប្រែប្រួលដល់ណាហើយ? បើយោងតាមតារាងវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ ហាងឆេងដីធ្លីនៅក្នុងតំបន់ខាងលើនេះមានតម្លៃដូចខាងក្រោម៖
សង្កាត់ភ្នំពេញថ្មី៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៥៣០ ទៅ ២ ៤៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៥០ ទៅ ៩៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ទឹកថ្លា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៥៣០ ទៅ ២ ៤៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៤០ ទៅ ១ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ឃ្មួញ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៥០ ទៅ ១ ០៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះ ១៨០ ទៅ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ក្រាំងធ្នង់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៥០ ទៅ ១ ០៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៨០ ទៅ ៣៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់អូរបែកក្អម៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ១៥០ ទៅ ២ ១៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៥០ ទៅ ៨១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់គោកឃ្លាង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ០៨០ ទៅ ២ ០៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៦០ ទៅ ៦៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចង់ទិញដីនៅតំបន់ដែលបានរៀបរាប់ខាងលើ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន KH25 Property Co., Ltd ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យជាច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 087 207 308 | 092 207 308៕


