ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺជាខណ្ឌដែលមានទីតាំងភូមិសាស្ដ្រស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នតំបន់នេះកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងដែលមានដូចជាគម្រោងលំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃនៅក្នុងខណ្ឌទាំងពីរនេះថាតើប្រែប្រួលបែបណា? យោងតាមការវាយតម្លៃដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គិតត្រឹមឆមាសទី ២ ឆ្នាំ២០២៥ តម្លៃដីនៅក្នុងខណ្ឌទាំង ២ មានដូចខាងក្រោម៖
១. ខណ្ឌមានជ័យ
· សង្កាត់ស្ទឹងមានជ័យ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៧៦០ ទៅ ២ ៨៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៨០ ទៅ ៩៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
· សង្កាត់បឹងទំពុន៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១ ០៥០ ទៅ ២ ៧៦០ ដុល្លារក្នុង១ម៉ែទ្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៨០ ទៅ ៩៥០ ដុល្លារក្នុង១ម៉ែតការ៉េ។
· សង្កាត់ចាក់អង្រែលើ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ០៥០ ទៅ ២ ៣៨០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦៧០ ទៅ ៩៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
· សង្កាត់ចាក់អង្រែក្រោម៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ០៥០ ទៅ ២ ០៩០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៧០ ទៅ ៩៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

២. ខណ្ឌដង្កោ
· សង្កាត់ពងទឹក៖ ដីជាប់ផ្លូវធំតម្លៃពី ១៨០ ទៅ ៣៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៣៦ ទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ព្រៃវែង៖ ដីជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ២៧០ ដុល្លារក្នុង ១ មែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៣៦ ទៅ ៩៩ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ព្រៃសរ៖ ដីជាប់ផ្លូវធំតម្លៃពី ១៨០ ទៅ ៧២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៧២ ទៅ ២២៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ដង្កោ៖ ដីជាប់ផ្លូវធំតម្លៃពី ៥៤០ ទៅ ១ ៥៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី៩០ ទៅ ៤១៤ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ក្រាំងពង្រ៖ ដីជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ២៧ ទៅ ១១៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់សាក់សំពៅ៖ ដីនៅជាប់ផ្លូវធំតម្លៃ ១៨០ ទៅ ៧២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃពី ៥៤ ទៅ ២០៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ជើងឯក៖ ដីនៅជាប់ផ្លូវតូចតម្លៃពី ២៧០ ទៅ ៥៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៧២ ទៅ ១៦២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ព្រែកកំពឹស៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ២៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃពី ៣៦ ទៅ ១៦២ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ស្ពានថ្ម៖ ដីជាប់ផ្លូវតូចតម្លៃពី ៩០ ទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៥៤ ទៅ ១១៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់ទៀន៖ ដីជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ២៧ ទៅ ១១៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់រលួស៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៣៦ ទៅ ១១៧ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
· សង្កាត់គងនយ៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៤៥ ទៅ ៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៨ ទៅ ៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

យ៉ាងណា យោងតាមវាយតម្លៃនៅក្នុងឆមាសទី២ ប្រៀបធៀបជាមួយនឹងឆមាសទី១ កន្លងទៅ គឺតម្លៃដីមានការធ្លាក់ចុះ។ ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចង់ទិញដីនៅតំបន់ដែលបានរៀបរាប់ខាងលើ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន KH25 Property Co., Ltd ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យជាច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 087 207 308 | 092 207 308៕



