អ្នកចង់ទិញដីត្រូវដឹង! នេះជាទីតាំងដីដែលមានតម្លៃទាបបំផុតនៅភ្នំពេញ សម្រាប់ឆ្នាំ២០២៦
Bunthoeun KoemAUGUST 1 2026832 views

រាជធានីភ្នំពេញគឺជាទីតាំងដ៏មានសក្ដានុពលបំផុតនៅក្នុងប្រទេសកម្ពុជា ពិសេសទៅលើវិស័យអចលនទ្រព្យដូចជា ដីធ្លី លំនៅឋាន អាគារពាណិជ្ជកម្ម និងផ្សារទំនើបជាដើម ដែលសុទ្ធតែមានតម្លៃខ្ពស់ៗ។ ប៉ុន្ដែពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកស្គាល់ពីតំបន់ដីដែលមានតម្លៃទាបជាងគេនៅរាជធានីវិញម្ដងថាមានតម្លៃកម្រិតណា? យោងតាមតារាងវាយតម្លៃប៉ាន់ស្មានរបស់ Key Real Estate សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ តំបន់ដែលមានតម្លៃដីទាបជាងគេនៅភ្នំពេញរួមមានដូចខាងក្រោម៖

 

·         ដីនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៩០ ដុល្លារទៅ ៣១០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីដែលនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២០ ដុល្លារទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៣២ ដុល្លារទៅ ៣៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១៦ ដុល្លារទៅ ១៧៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ពញ្ញាពន់ សង្កាត់ព្រែកព្នៅ៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៧០ ដុល្លារទៅ ២៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូច តម្លៃចាប់ពី ៣៨ ដុល្លារទៅ ៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ គងនយ ខណ្ឌដង្កោ៖ ដីនៅជាប់ផ្លូវធំ តម្លៃចាប់ពី ១០០ ដុល្លារទៅ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣០ ដុល្លារទៅ ៦៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ប្រទះឡាង ខណ្ឌកំបូល៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៦០ ដុល្លារទៅ ២៩៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣៥ ដុល្លារទៅ ១៤៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់ឪឡោក ខណ្ឌកំបូល៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៧០ ដុល្លារទៅ ១៥៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ឯដីនៅជាប់ផ្លូវតូច តម្លៃចាប់ពី ៥០ ដុល្លារទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         ដីនៅសង្កាត់បឹងធំ ខណ្ឌកំបូល៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៩០ ដុលា្លរទៅ ២៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ៥៨ ដុល្លារទៅ ១៣៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។



ក្រៅពីតំបន់ដីដែលបានជម្រាបជូនខាងលើ ក៏មានតំបន់មួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅតំបន់ជាយៗក្រុង ក៏មានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។

 

Photo 2026 07 31 10 25 45



គួរជម្រាបផងដែរថា សម្រាប់លោកអ្នកដែលចង់ទិញដី លំនៅឋាន នៅរាជធានីភ្នំពេញ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Key Real Estate ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យ ដ៏មានជំនាញនិងមានអចលនវត្ថុរាប់ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 16 999 519 | 017 999 519

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia