បច្ចុប្បន្នភូមិសាស្ដ្ររាជធានីភ្នំពេញនៅភាគខាងត្បូង កំពុងមានភាពលេចធ្លោខ្លាំង ដោយសារតែតំបន់នោះជាទីតាំងផ្សារភ្ជាប់គម្រោងធំៗជាច្រើនដូចជា អាកាសយានដ្ឋានអន្ដរជាតិតេជោ គម្រោងព្រែកជីកហ្វូណនតេជោ ផ្លូវក្រវាត់ក្រុង ផ្សារទំនើប និងគម្រោងលំនៅឋានជាច្រើនទៀត។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញ ដែលមានដូចជា៖ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ថានៅឆ្នាំ ២០២៥ ប្រែប្រួលដល់ណាហើយ?
បើយោងតាមការវាយតម្លៃអចលនវត្ថុរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ តម្លៃដីធ្លីនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោមានដូចខាងក្រោម៖
១. ខណ្ឌមានជ័យ៖
· សង្កាត់ស្ទឹងមានជ័យ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៩ ០០ ទៅ ៣ ៤០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤០០ ទៅ ១ ១០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
· សង្កាត់បឹងទំពុន៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១ ២០០ ទៅ ៣ ២០០ ដុល្លារក្នុង១ម៉ែទ្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤០០ ទៅ ១,១០០ ដុល្លារក្នុង១ម៉ែតការ៉េ។
· សង្កាត់ចាក់អង្រែលើ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១,៣០០ ទៅ ២ ៨០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៧០០ ទៅ ១,១០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
· សង្កាត់ចាក់អង្រែក្រោម៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៣០០ ទៅ ២ ៥០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦០០ ទៅ ១ ១០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។
២. ខណ្ឌដង្កោ
- សង្កាត់ពងទឹក៖ ដីជាប់ផ្លូវធំតម្លៃពី ១៨០ ទៅ ៣៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៤០ ទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ព្រៃវែង៖ ដីជាប់ផ្លូវធំតម្លៃពី ១១០ ទៅ ៣១០ ដុល្លារក្នុង ១ មែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៤០ ទៅ ១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ព្រៃសរ៖ ដីជាប់ផ្លូវធំតម្លៃពី ២៥០ ទៅ ៨ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៩០ ទៅ ២៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ដង្កោ៖ ដីជាប់ផ្លូវធំតម្លៃពី ៦២០ ទៅ ១ ៧៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី១១០ ទៅ ៤៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ក្រាំងពង្រ៖ ដីជាប់ផ្លូវធំតម្លៃពី ១០០ ទៅ ២៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៣០ ទៅ ១៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់សាក់សំពៅ៖ ដីនៅជាប់ផ្លូវធំតម្លៃ ១៨០ ទៅ ៨២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃពី ៧០ ទៅ ២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ជើងឯក៖ ដីនៅជាប់ផ្លូវតូចតម្លៃពី ២៨០ ទៅ ៦៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៩០ ទៅ ១៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ព្រែកកំពឹស៖ ដីនៅជាប់ផ្លូវធំតម្លៃពី ១៤០ ទៅ ២៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃពី ៤០ ទៅ ១៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ស្ពានថ្ម៖ ដីជាប់ផ្លូវតូចតម្លៃពី ៩០ ទៅ ២៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៧០ ទៅ ១៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់ទៀន៖ ដីជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៣០ ទៅ ១៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់រលួស៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៤០ ទៅ ១៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
- សង្កាត់គងនយ៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៥០ ទៅ ១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២០ ទៅ ៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចង់ទិញដីនៅតំបន់ដែលបានរៀបរាប់ខាងលើ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន KH25 Property Co., Ltd ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យជាច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 087 207 308 | 092 207 308៕