ខេត្ដកំពង់ចាម ក៏ជាខេត្ដមួយដែលមានសក្ដានុពលលើវិស័យអចលនទ្រព្យផង ដោយនៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាងច្រើនរួចមក។ យ៉ាងណា តើចូលដល់ឆ្នាំ២០២៦ នេះ តម្លៃដីធ្លីនៅក្នុងខេត្ដមួយនេះ មានការប្រែប្រួលដល់កម្រិតណាហើយ?
បើយោងតាមការរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ តម្លៃដីនៅក្នុងខេត្ដកំពង់ចាមមានដូចខាងក្រោម៖
តំបន់A៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ៥០០ ដុល្លារទៅ ២ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាផ្លូវតូចតម្លៃចាប់ពី ៧០០ ដុល្លារទៅ ១ ៤០០ ដុល្លារក្នុង ១ ម៉ែត្ររ៉េ។
តំបន់B៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ០០០ ដុល្លារទៅ ២ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៥០០ ដុល្លារទៅ ៩០០ ដុល្លារក្នុង ១ ម៉ែត្ររ៉េ។
តំបន់C៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤០០ ដុល្លារទៅ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២៥០ ដុល្លារទៅ ៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់D៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៧០០ ដុល្លារទៅ ១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៤០០ ទៅ ៨០០ ដុល្លារ។
តំបន់E៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៧០០ ដុល្លារទៅ ១ ០០០ ដុល្លារលក្នុង ១ ម៉ែត្រការ៉ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣០០ ដុល្លារទៅ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់F៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ២០០ ដុល្លារទៅ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ១៥០ ដុល្លារទៅ ៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់G៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៣០០ ដុល្លារទៅ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៧០ ដុល្លារទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់H៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១៥០ ដុល្លារទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣០ ដុល្លារទៅ ៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
តំបន់I៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១៥០ ដុល្លារទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣០ ដុល្លារទៅ ៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សូមជម្រាបផងដែរថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញ-លក់ ជួល និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យធំមួយនៅកម្ពុជា។ សម្រាប់លោកអ្នកដែលចង់ដាក់លក់ រកទិញ ជួល ឬប្រឹក្សាផ្សេងៗទាក់ទងអចលនទ្រព្យអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 016 999 519 | 017 999 519 ឬហ្វេសប៊ុកផេក Key Real Estate៕



