ប្រែប្រួលដល់ណាហើយ? ខណៈនេះជាតម្លៃដីនៅភាគខាងកើតរាជធានីភ្នំពេញ
Bunthoeun KoemMARCH 11 2026319 views

កាលពីពេលកន្លងទៅ យើងបាននាំប្រិយមិត្ដទៅដឹងពីតម្លៃដីនៅភាគខាងជើង និងភាគខាងត្បូងរាជធានីភ្នំពេញ ហើយពេលនេះដែរយើងនឹងប្រិយមិត្ដមកដឹងអំពីតម្លៃដីនៅភាគខាងកើតវិញម្ដងដែលមានខណ្ឌចំនួន ២ គឺ៖ ច្បារអំពៅ និងខណ្ឌជ្រោយចង្វារ ថាប្រែប្រួលដល់ណាហើយ? បើយោងតាមការវាយតម្លៃដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនៈវត្ថុកម្ពុជា ឬហៅកាត់ថា CVEA នៅឆមាសទី ២ ឆ្នាំ២០២៥ តម្លៃដីមានដូចតទៅ៖

 

១. ខណ្ឌច្បារអំពៅ៖

 

សង្កាត់ព្រែកថ្មី៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១២០ដុល្លារទៅ ៤២០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២០ ដុល្លារទៅ ១៣០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ព្រែកប្រា៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣៦០ ដុល្លារទៅ ៧៦០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១២០ ដុល្លារទៅ​ ៣៦០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់និរោធ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៨១០ ដុល្លារទៅ ១ ៨១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០០ ដុល្លារទៅ ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ច្បារអំពៅ១៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៩៣០ ដុល្លារទៅ ២ ២៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៣០ ដុល្លារទៅ ៩៨០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ច្បារអំពៅ២៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៩០០ ដុល្លារទៅ ២ ២៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣៣០ ដុល្លារទៅ ៦៧០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ក្បាលកោះ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៦០ដុល្លារទៅ ៥១០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥០ ដុល្លារទៅ ២៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ព្រែកឯក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២២០ ដុល្លារទៅ ៧៧០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១២០ ដុល្លារទៅ ២៥០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់វាលស្បូវ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤២០ ដុល្លារទៅ ១០៩០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១២០ ដុល្លារទៅ ៣០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

624431583 1461184898937442 1541978461396782515 N

 

២. ខណ្ឌជ្រោយចង្វារ

 

សង្កាត់ជ្រោយចង្វារ៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ០៥០ ដុល្លារទៅដល់ ២ ៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៧០ ដុល្លារទៅដល់ ១ ៣៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ព្រែកតាសេក៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២៩០ ដុល្លារទៅដល់ ៦៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១០០ ដុល្លារទៅដល់ ២៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ព្រែកលៀប៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥៧០ ដុល្លារទៅដល់ ២ ០៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២៩០ ដុល្លាទៅដល់ ៩៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់កោះដាច់៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៨ ដុល្លារទៅដល់ ១៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១៩ ដុល្លារទៅដល់ ៧៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់បាក់ខែង៖ ដីស្ថិតនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១៩០ ដុល្លារទៅដល់ ៥៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤៨ ដុល្លារទៅដល់ ២៣៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

A73 Ccb E3 6 A5 a 4211 93 A1 6 A0 D673

 

ជាមួយគ្នានេះដែរសម្រាប់លោកអ្នកដែលចង់បានដី ឬអចលនទ្រព្យផ្សេងៗមិនថានៅភ្នំពេញ ឬនៅតាមបណ្ដាខេត្ដនានា ប្រកបដោយទំនុកចិត្ដ អាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន អេស៊ា រៀល អ៊ីស្ទេត ខេមបូឌា (𝐀𝐑𝐂) បានខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានសេវាកម្មជាច្រើនដូចជា សេវាកម្មវាយតម្លៃអចលនវត្ថុ, ភ្នាក់ងារ ទិញ លក់ ជួល អចលនវត្ថុ, ប្រឹក្សាលក់ និងធ្វើទីផ្សារគម្រោង, ស្រាវជ្រាវ និងប្រឹក្សាអភិវឌ្ឍគម្រោង។ ដោយក្នុងនោះក្រុមហ៊ុនមានបទពិសោធន៍រយៈពេលជិត ២០ ឆ្នាំហើយនៅក្នុងទីផ្សារកម្ពុជា ព្រមទាំងមានសាខា និងភ្នាក់ងារ តាមបណ្តាខេត្តផ្សេងៗដូចជា ៖ ខេត្តសៀមរាប ក្រុងព្រះសីហនុ ខេត្តបាត់ដំបង និងកំពង់ចាមជាដើម។ សម្រាប់ព័ត៌មានសូមទាក់ទងទៅកាន់ហ្វេសប៊ុកផេក@Asia Real estate Cambodia ឬទំនាក់ទំនងតាមលេខទូរស័ព្ទ៖ +𝟴𝟱𝟱 𝟮𝟯 𝟵𝟬𝟭 𝟵𝟳𝟬 +𝟴𝟱𝟱 𝟭𝟲 𝟲𝟲𝟲 𝟭𝟯𝟵

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia