ចេញហើយ! នេះជាតម្លៃដីនៅក្នុងខណ្ឌចំការមន និងខណ្ឌបឹងកេងកង
Bunthoeun KoemMARCH 16 20261.5 K views

កាលពីថ្ងៃមុនយើងបាននាំប្រិយមិត្ដទៅដឹងពីហាងឆេងដីធ្លីនៅក្នុងខណ្ឌមានជ័យ ខណ្ឌដង្កោរ ខណ្ឌច្បារអំពៅ ខណ្ឌព្រែកព្នៅ និងខណ្ឌជ្រោយចង្វារជាដើម។ ហើយពេលនេះផងដែរ យើងនឹងនាំប្រិយមិត្ដទៅដឹងពីតម្លៃដីនៅខណ្ឌចំការមន និងខណ្ឌបឹងកេងកង ដែលស្ថិតនៅកន្លែងក្រុងភ្នំពេញវិញម្ដងម្ដងថាតើ ប្រែប្រួលដល់ណាហើយ

 

​បើយោងតាមការវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ ហាងឆេងដីធ្លីនៅក្នុងខណ្ឌទាំង ២ ខាងលើនេះមានតម្លៃដូចខាងក្រោម៖

 

១. ខណ្ឌចំការមន៖

 

សង្កាត់បឹងត្របែក៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៨០០ ទៅ ៤ ២០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៥០០ ទៅ ២ ៦០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

សង្កាត់ផ្សារដើមថ្កូវ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៦០០  ទៅ ៤ ២០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ២០០ ទៅ ២ ៦០០  ដុល្លារក្នុង១ម៉ែត្រការ៉េ។

សង្កាត់ទន្លេបាសាក់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ២០០ ទៅ ៥ ៨០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ សម្រាប់ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ០០០ ទៅ ៣ ៣០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

សង្កាត់ទួលទំពូង១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ៧០០ ទៅ ៥ ៨០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ០០០ ទៅ ៣ ៣០០ ដុល្លារក្នុង១មែត្រការ៉េ។

សង្កាត់ទួលទំពូង២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ៧០០ ទៅ ៥ ៨០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ០០០ ទៅ ៣ ២០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

 

Photo 2026 03 16 10 51 41 (2)

 

២. ខណ្ឌបឹងកេងកង៖

 

សង្កាត់បឹងកេងកង១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤ ២០០ ទៅ ៧ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣ ៩០០ ទៅ ៤ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់បឹងកេងកងទី២ និងទី៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ៨០០ ទៅ ៥ ៦០០  ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ១០០ ទៅ ៣ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់អូឡាំពិក៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ៩០០ ទៅ ៦ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ១០០ ទៅ ៣ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ទំបន់ទឹក៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ២ ៥០០ ទៅ ៥ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ១០០ ទៅ ៣ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

សង្កាត់ទួលស្វាយព្រៃទី១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ៥០០ ទៅ ៦ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ១០០ ទៅ ៣ ៥០០ ដុល្លារក្នុង ១ ម៉ែតត្រការ៉េ។

សង្កាត់ទួលស្វាយព្រៃទី២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ៣០០ ទៅ ៥ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ១០០ ទៅ ៣ ៣០០ ដុល្លារក្នុង ១ ម៉ែតត្រការ៉េ។

 

Photo 2026 03 16 10 51 41

 

បើយោងតាមទិន្នន័យខាងលើនេះ បានបង្ហាញថាតម្លៃដីនៅក្នុងខណ្ឌទាំងពីរនេះ មានការធ្លាក់ចុះបន្ដិចបើប្រៀបធៀបនឹងតម្លៃដីកាលពីឆមាសទី១ នៃឆ្នាំ២០២៥ កន្លងទៅ។

 

ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចង់ទិញដីនៅតំបន់ដែលបានរៀបរាប់ខាងលើ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន CPL Cambodia Properties Limited ដែលជាភ្នាក់ងារទិញ-លក់អចលនទ្រព្យមានបទពិសោធន៍ច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 095 993 168 | 087 311 333

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia