១ម៉ែត្រការ៉េជាង​ ១ ម៉ឺនដុល្លារក៏មាន! នេះជាតំបន់ដីដែលមានតម្លៃថ្លៃបំផុតនៅភូមិសាស្ដ្ររាជធានីភ្នំពេញ
Bunthoeun KoemMARCH 21 2026215 views

កាលពីពេលកន្លងមកយើងបាននាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃទាបបំផុត នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញវិញម្ដង ថាមានតំបន់ណាខ្លះ ហើយមានតម្លៃប៉ុន្មានខ្លះ?

 

បើយោងតាមរបាយការណ៍វាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ តំបន់ដីធ្លីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញរួមមាន៖

 

១. សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង៖ តម្លៃចន្លោះពី ៤ ២០០ ដុល្លារទៅ ៧ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

២. សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង៖ តម្លៃចន្លោះពី ៣ ៩០០ ដុល្លារទៅ ៦ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

៣. សង្កាត់ផ្សារកណ្ដាល(១,២) ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ៣០០ ដុល្លារទៅ ៩ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

៤. សង្កាត់ផ្សារថ្មី (១,,៣) ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ៣០០ ដុល្លារទៅ ១០ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

៥. សង្កាត់ចតុមុខ ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៤ ១០០ ដុល្លារទៅ ៧ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

 

សម្រាប់លោកអ្នកដែលចង់ទិញដីឬអចលនវត្ថុផ្សេងៗទៀតនៅភ្នំពេញ ឬតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន KH25 Property Co., Ltd ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យជាច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 087 207 308 | 092 207 308

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia