តម្លៃអចលនទ្រព្យនៅតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាពិសេសតំបន់ជុំវិញ ព្រលានយន្តហោះអន្តរជាតិតេជោ បានបង្ហាញពីសន្ទុះកំណើនយ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។ លោក សន សៀប អ្នកជំនាញអចលនទ្រព្យឆ្នើម និងជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានលើកឡើងថា តម្លៃដីក្នុងតំបន់នេះបានហក់ឡើងពី ១០ ដុល្លារ/ម៉ែត្រការ៉េ កាលពីឆ្នាំ២០១៦ មកដល់ ២០០ ដុល្លារ/ម៉ែត្រការ៉េ នាឆ្នាំ២០២៦ នេះ។

តាមការវិភាគរបស់លោក សន សៀប កំណើនដ៏មហិមានេះកើតឡើងដោយសារកត្តាជំរុញធំៗចំនួន ៣៖
១. ឥទ្ធិពលនៃព្រលានយន្តហោះអន្តរជាតិតេជោ
ក្នុងនាមជាព្រលានយន្តហោះលំដាប់ថ្នាក់ 4F ដែលធំជាងគេនៅកម្ពុជា គម្រោងនេះបានក្លាយជាមេដែកយ៉ាងមានឥទ្ធិពលក្នុងការស្រូបយកកម្លាំងសេដ្ឋកិច្ច។ វាមិនត្រឹមតែសម្រួលដល់ការដឹកជញ្ជូន និងទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាក់ទាញលំហូរទុនវិនិយោគពីសំណាក់ក្រុមហ៊ុនធំៗ ទាំងក្នុង និងក្រៅប្រទេស ឱ្យមកអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យពាណិជ្ជកម្ម និងសេវាកម្មជុំវិញតំបន់នោះ។
២. ការតភ្ជាប់នៃផ្លូវក្រវាត់ក្រុងទី៣
ផ្លូវក្រវាត់ក្រុងទី៣ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ដែលបានសាងសង់រួចរាល់។ ខ្សែផ្លូវនេះបានតភ្ជាប់បណ្តាញផ្លូវជាតិសំខាន់ៗចាប់ពីផ្លូវជាតិលេខ១ រហូតដល់ផ្លូវជាតិលេខ៦ ដែលជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញឱ្យកាន់តែមានភាពរហ័ស និងងាយស្រួល បង្កើនសក្តានុពលដីធ្លីនៅតាមបណ្តោយផ្លូវនេះឱ្យកាន់តែមានតម្លៃ។

៣. ការរីកដុះដាលនៃហេដ្ឋារចនាសម្ព័ន្ធ និងបុរី
វត្តមាននៃតំបន់ឧស្សាហកម្ម សហគ្រាស និងការអភិវឌ្ឍន៍បុរីលំនៅឋានយ៉ាងកកកុញនៅជុំវិញផ្លូវក្រវាត់ក្រុង និងតំបន់ព្រលានយន្តហោះ បានជម្រុញឱ្យមានរំហូរមនុស្សចូលទៅរស់នៅ និងប្រកបអាជីវកម្មកាន់តែច្រើន។ នៅពេលតម្រូវការប្រើប្រាស់ដីកើនឡើង វាក៏បានរុញច្រានតម្លៃអចលនទ្រព្យឱ្យហក់ឡើងតាមនោះដែរ។
យ៉ាងណាលោក សន សៀប បានសង្កេតឃើញថា តម្លៃដីនៅតំបន់ព្រលានយន្តហោះថ្មី តំបន់ផ្លូវក្រវាត់ក្រុងទី៣ និងតំបន់ផ្លូវ ៦០ម៉ែត្រ មានល្បឿនកំណើនលឿនបំផុត។ លោកបានបន្ថែមថា សម្រាប់ការវិនិយោគ អ្នកដែលសម្រេចចិត្តចូលមកមុន នឹងទទួលបានឱកាសជ្រើសរើសទីតាំងល្អៗ និងទទួលបានផលចំណេញខ្ពស់នាពេលអនាគត។
សម្រាប់លោកអ្នកដែលចង់ស្វែងរកឱកាសវិនិយោគអលនទ្រព្យល្អៗ អាចធ្វើការទាក់ទងមកកាន់Juwai Cambodia ដើម្បីពិភាក្សាលើការវិនិយោគថ្មី។ ព័ត៌មានបន្ថែមសូមទាក់ទងទៅលេខទូរស័ព្ទ៖ 092 207 308, 087 207 308៕



