ខេត្ដព្រះសីហនុគឺជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ដោយសារខេត្ដនេះជាច្រកទ្វាដឹកជញ្ជូនតាមសមុទ្រ និងជាទិសដៅទេសចរណ៍ផងដែរ។ បើងាកមកមើលពីវិស័យអចលនទ្រព្យវិញ ខេត្ដមួយនេះក៏មានសន្ទុះយ៉ាងខ្លាំង ពិសេសនៅមុនពេលការផ្ទុះឡើងនូវជំងឺកូវីដ ១៩។ តើចូលមកដល់ឆ្នាំ ២០២៦ តើស្ថានភាពអចលអចលនទ្រព្យនៅខេត្ដមួយនេះ ជាពិសេសតម្លៃដីធ្លីមានការប្រែប្រួលដល់កម្រិតណាហើយ?
បើយោងតាមការទិនន្ន័យវាយតម្លៃរបស់ក្រុមហ៊ុន ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ តម្លៃដីនៅក្នុងខេត្ដព្រះសីហនុមានដូចខាងក្រោម៖
សង្កាត់ ១៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ២៥០ ដុល្លារទៅ ១ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈផ្លូវនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៥០ ដុល្លារទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សង្កាត់ ២៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ២ ០៥០ ដុល្លារទៅ ៣ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូច តម្លៃចាប់ពី ៧០០ ដុល្លារទៅ ១ ២០០ ដុល្លារ។
សង្កាត់ ៣៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ៥០០ ដុល្លារទៅ ៣ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៦០០ ទៅ ១ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉។
សង្កាត់ ៤៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ១ ០០០ ដុល្លារទៅ ២ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ខណៈដីនៅជាផ្លូវតូចតម្លៃចាប់ពី ៣៥០ ដុល្លារទៅ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
សូមជម្រាបផងដែរថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញ-លក់ ជួល និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យធំមួយនៅកម្ពុជា។ សម្រាប់លោកអ្នកដែលចង់ដាក់លក់ រកទិញ ជួល ឬប្រឹក្សាផ្សេងៗទាក់ទងអចលនទ្រព្យអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 016 999 519 | 017 999 519 ឬហ្វេសប៊ុកផេក Key Real Estate ៕



