១ម៉ែត្រការ៉េជាង ១ ម៉ឺនដុល្លារក៏មាន! នេះជាតំបន់ដែលមានតម្លៃដីថ្លៃបំផុតនៅភ្នំពេញ
Bunthoeun KoemAUGUST 31 2026750 views

កាលពីពេលកន្លងមកយើងបាននាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃទាបបំផុត និងតម្លៃដីនៅតំបន់សំខាន់ៗមួយចំនួននៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញវិញម្ដង ថាមានតំបន់ណាខ្លះ ហើយមានតម្លៃប៉ុន្មានខ្លះ?

 

បើយោងតាមរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត កាលពីពេលថ្មីៗកន្លងទៅនេះបានឲ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២១ តំបន់ដីធ្លីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញរួមមាន៖

 

១. សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង៖ តម្លៃចន្លោះពី ៥ ៤៥០ ដុល្លារទៅ ៩ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

២. សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង៖ តម្លៃចន្លោះពី ៤ ៨៥០ ដុល្លារទៅ ៨ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

៣. សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៥ ៦០០ ដុល្លារទៅ ១២ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

៤. សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៥ ៦០០ ដុល្លារទៅ ១៣ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

៥. សង្កាត់ចតុមុខ ខណ្ឌដូនពេញ៖ តម្លៃចន្លោះពី ៥ ២០០ ដុល្លារទៅ ៩ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់ដីនៅជាប់ផ្លូវធំ។

 

 

 

សូមជម្រាបផងដែរថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញ-លក់ ជួល និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យធំមួយនៅកម្ពុជា។ សម្រាប់លោកអ្នកដែលចង់ដាក់លក់ រកទិញ ជួល ឬប្រឹក្សាផ្សេងៗទាក់ទងអចលនទ្រព្យអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 016 999 519 | 017 999 519 ឬហ្វេសប៊ុកផេក Key Real Estate

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia