នេះជាតម្លៃដីធ្លី នៅខណ្ឌចំការមន និងខណ្ឌច្បារអំពៅ សម្រាប់ឆ្នាំ២០២៦
Bunthoeun KoemAUGUST 7 2026226 views

ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ គឺជាតំបន់មួយដ៏មានសក្ដានុពល ពិសេសលើវិស័យអចលនទ្រព្យ។ យ៉ាងណាមិញ បន្ទាប់ពីវិស័យអចលនទ្រព្យត្រូវបានរងឥទ្ធិពលពីវិបត្ដិសេដ្ឋកិច្ចសកល និងវិបត្ដិផ្សេងៗទៀត តើបច្ចុប្បន្នតម្លៃទីផ្សារដីធ្លី នៅខណ្ឌទាំងពីរនេះប្រែប្រួលដល់ណាហើយ?

 

យោងតាមការវាយតម្លៃដោយក្រុមហ៊ុន Asia Real Estate Cambodia សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ តម្លៃដីនៅខណ្ឌទាំងពីរនេះមានដូចតទៅ៖

 

១. ខណ្ឌចំការមន៖

 

សង្កាត់បឹងត្របែក៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៤ ២០០ ទៅ ៥ ៥០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ២០០ ទៅ ៣ ៣០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

សង្កាត់ផ្សារដើមថ្កូវ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ៣០០  ទៅ ៤ ០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ១ ៥០០ ទៅ ៣ ០០០  ដុល្លារក្នុង១ម៉ែត្រការ៉េ។

សង្កាត់ទន្លេបាសាក់៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤ ២០០ ទៅ ៥ ០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ សម្រាប់ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ២០០ ទៅ ៣ ៤០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

សង្កាត់ទួលទំពូង១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤ ២០០ ទៅ ៦ ០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ២០០ ទៅ ៣ ៣០០ ដុល្លារក្នុង១មែត្រការ៉េ។

សង្កាត់ទួលទំពូង២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤ ២០០ ទៅ ៦ ០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ២០០ ទៅ ៣ ៣០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

 

733019732 1007130761924603 2506791185743109682 N

 

២. ខណ្ឌច្បារអំពៅ

 

សង្កាត់ព្រែកថ្មី៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១៤០ដុល្លារទៅ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០ដុល្លារទៅ១៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ព្រែកប្រា៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៨០០ ដុល្លារទៅ ១ ១០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣០០ ដុល្លារទៅ​ ៥៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់និរោធ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ១ ៣០០ ដុល្លារទៅ ២ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៥៥០ ដុល្លារទៅ ៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ច្បារអំពៅ១៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២ ០០០ ដុល្លារទៅ ៣ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦០០ ដុល្លារទៅ ១ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ច្បារអំពៅ២៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២ ០០០ ដុល្លារទៅ ៣ ៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៦០០ ដុល្លារទៅ ១ ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ក្បាលកោះ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣៥០ ដុល្លារទៅ ៦៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១០០ ដុល្លារទៅ ២៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់ព្រែកឯក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ២៥០ដុល្លារទៅ ៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ១៤០ដុល្លារទៅ ២៧០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

សង្កាត់វាលស្បូវ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៧៥០ ដុល្លារទៅ ១ ០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២៥០ ដុល្លារទៅ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

729517989 1007138785257134 5521393245069508830 N

 

សូមជម្រាបថា Asia Real Estate Cambodia ជាក្រុមហ៊ុនអចលនវត្ថុមានសេវាកម្មដូចជា៖ វាយតម្លៃអចលនវត្ថុ ភ្នាក់ងារអចលនវត្ថុ លក់នឹងធ្វើទីផ្សារគម្រោង និងប្រឹក្សាស្រាវជ្រាវ។ ដោយក្នុងនោះក្រុមហ៊ុនមានបទពិសោធន៍ វាយតម្លៃអចលនវត្ថុជិត២០ឆ្នាំ និងជាម្ចាស់ពានរង្វាន់ «ក្រុមហ៊ុនស្រាវជ្រាវ និងវាយតម្លៃអចលនវត្ថុឆ្នើមប្រចាំឆ្នាំ» មានដៃគូសហការជិត ៤០ ស្ថាប័ន។ សម្រាប់លោកអ្នកដែលចង់ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន សូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ 098671319Telegram: https://t.me/sophal3519

 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia