ហាងឆេងល្អជាងមុន! នេះជាតម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញ
Bunthoeun KoemAUGUST 4 2026378 views

ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺមានទីតាំងភូមិសាស្ដ្រស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នតំបន់ទាំងនេះកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងដែលមានដូចជាគម្រោងលំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃនៅក្នុងខណ្ឌទាំងពីរនេះថាតើប្រែប្រួលបែបណា? យោងតាមតារាងវាយតម្លៃប៉ាន់ស្មានរបស់ Key Real Estate សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ តម្លៃដីនៅក្នុងខណ្ឌទាំង ២ មានដូចខាងក្រោម៖

 

១. ខណ្ឌមានជ័យ

 

·         សង្កាត់ស្ទឹងមានជ័យ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១ ២៥០ ទៅ ៤ ៣០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៤០ ទៅ ១ ៦៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

·         សង្កាត់បឹងទំពុន៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៦៥០ ទៅ ៤ ៣៥០ ដុល្លារក្នុង១ម៉ែទ្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៤០ ទៅ ១ ៦៥០ ដុល្លារក្នុង១ម៉ែតការ៉េ។

·         សង្កាត់ចាក់អង្រែលើ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៨៨០ ទៅ ៤ ០០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩៨០ ទៅ ១ ៦០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

·         សង្កាត់ចាក់អង្រែក្រោម៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ១ ៣៥០ ទៅ ៣ ៣០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៩២០ ទៅ ១ ៦៥០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

 

761273417 928529360279295 4747977168396824131 N

 

២. ខណ្ឌដង្កោ

 

·         សង្កាត់ពងទឹក៖ ដីជាប់ផ្លូវធំតម្លៃពី ៣១០ ទៅ ៦៥០ ដុល្លារក្នុង ១​ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៨៥ ទៅ ២៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់ព្រៃវែង៖ ដីជាប់ផ្លូវធំតម្លៃពី ១៦០ ទៅ ៥១០ ដុល្លារក្នុង ១ មែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៨០ ទៅ ១៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់ព្រៃសរ៖ ដីជាប់ផ្លូវធំតម្លៃពី ៣៨៥ ទៅ ១ ៣២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ១៤០ ទៅ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់ដង្កោ៖ ដីជាប់ផ្លូវធំតម្លៃពី ៩៤០​ ទៅ ២ ៧៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ១៨០ ទៅ ៧៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់ក្រាំងពង្រ៖ ដីជាប់ផ្លូវធំតម្លៃពី ១៥៥ ទៅ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៤៨ ទៅ ២០០​ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់សាក់សំពៅ៖ ដីនៅជាប់ផ្លូវធំតម្លៃ ២៦០ ទៅ ១ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃពី ១៣០ ទៅ ៣៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់ជើងឯក៖ ដីនៅជាប់ផ្លូវតូចតម្លៃពី ៤៤០ ទៅ ៩៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ១៤០ ទៅ ២៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់ព្រែកកំពឹស៖ ដីនៅជាប់ផ្លូវធំតម្លៃពី ២៣០ ទៅ ៤៣០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃពី ៨៥ ទៅ ២៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់ស្ពានថ្ម៖ ដីជាប់ផ្លូវតូចតម្លៃពី ១៣៥ ទៅ ៣៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ១២៥ ទៅ ១៨៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់ទៀន៖ ដីជាប់ផ្លូវធំតម្លៃពី ១៣៥ ទៅ ៣៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៦៥ ទៅ ១៨៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់រលួស៖ ដីនៅជាប់ផ្លូវធំតម្លៃពី ១៣៥ ទៅ ៣៤០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៦៨ ទៅ ១៨៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

·         សង្កាត់គងនយ៖ ដីនៅជាប់ផ្លូវធំតម្លៃពី ១០០ ទៅ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣០ ទៅ ៦៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

759373654 928391883626376 4956600313702212040 N

 

គួរជម្រាបផងដែរថា សម្រាប់លោកអ្នកដែលចង់ទិញដី លំនៅឋាន នៅរាជធានីភ្នំពេញ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន Key Real Estate ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យ ដ៏មានជំនាញនិងមានអចលនវត្ថុរាប់ពាន់កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 16 999 519 | 017 999 519

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia