ប្រែប្រួលដល់ណាហើយ? នេះជាតម្លៃដីនៅខណ្ឌ ៧ មករា និងខណ្ឌដូនពេញ
Bunthoeun KoemAUGUST 27 2026114 views

កន្លងទៅយើងបាននាំប្រិយមិត្ដទៅដឹងពីតម្លៃដីនៅក្នុងខណ្ឌសំខាន់មួយចំនួនៅក្នុងរាជធានីភ្នំពេញ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដទៅដឹងពីតម្លៃដីនៅតំបន់សំខាន់ៗមួយចំនួនទៀតនៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ នោះគឺខណ្ឌ ៧ មករា និងខណ្ឌដូនពេញ។ បើយោងតាមការរបាយការណ៍វាយតម្លៃរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ តម្លៃដីនៅខណ្ឌទាំងពីរនេះមានដូចខាងក្រោម៖

 

១. ខណ្ឌ ៧ មករា

 

សង្កាត់បឹងព្រលិត៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី៤ ៦៥០ ទៅ ៧ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ២ ៩៥០ ទៅ ៤ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់មនោរម្យ៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤ ៦៥០ ទៅ ៦ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២ ៧៥០ ទៅ ៣ ៧៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់មិត្ដភាព៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤ ៣៥០ ទៅ ៤ ៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២ ៤៥០ ទៅ ៣ ២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់អូរឫស្សី(១,,,៤)៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៥ ៨០០ ទៅ ៨ ០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ៣ ៧៥០ ទៅ ៥ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់វាលវង់៖ ដីនៅជាប់ផ្លូវធំតម្លៃចាប់ពី ៤ ៥០០ ទៅ ៦ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២ ៧៥០ ទៅ ៣ ៧៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

២. ខណ្ឌដូនពេញ

 

សង្កាត់បឹងរាំង៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥ ២០០ដុល្លារទៅ ៧ ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ៩០០ដុល្លារទៅ៤ ៧៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ជ័យជំនៈ ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤ ៨៥០ដុល្លារទៅ ៨ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ៦៥០ដុល្លារទៅ ៤ ៨៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ចតុមុខ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥ ២០០ដុល្លារទៅ ៩ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ៧០០ដុល្លារទៅ៤ ៩៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ផ្សារចាស់៖  តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥ ៣០០ដុល្លារទៅ ៦ ៩០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ៣ ៧៥០ដុល្លារទៅ ៥ ៣០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ផ្សារកណ្ដាល៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥ ៦០០ដុល្លារទៅ ១២ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ៩៥០ដុល្លារទៅ៤ ៧៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ផ្សារថ្មី៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៥ ៦០០ដុល្លារទៅ ១៣ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ៨៥០ដុល្លារទៅ៤ ៦៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់ស្រចក៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៣ ៦៥០ដុល្លារទៅ ៥ ៩៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ៣០០ដុល្លារទៅ៣ ៨០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សង្កាត់វត្តភ្នំ៖ តម្លៃដីនៅជាប់ផ្លូវធំមានចន្លោះពី ៤ ២៥០ដុល្លារទៅ ៦ ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងតម្លៃចន្លោះពី ២ ៧៥០ដុល្លារទៅ ៤ ២៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់តំបន់នៅតាមបណ្ដោយផ្លូវតូចៗ។

 

សូមជម្រាបផងដែរថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញ-លក់ ជួល និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យធំមួយនៅកម្ពុជា។ សម្រាប់លោកអ្នកដែលចង់ដាក់លក់ រកទិញ ជួល ឬប្រឹក្សាផ្សេងៗទាក់ទងអចលនទ្រព្យអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 016 999 519 | 017 999 519 ឬហ្វេសប៊ុកផេក Key Real Estate

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia