នេះជាតម្លៃដីនៅខណ្ឌបឹងកេងកង សម្រាប់ឆ្នាំថ្មី២០២៦
Bunthoeun KoemJULY 30 2026351 views

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអចលនទ្រព្យមានការប្រែប្រួលយ៉ាងខ្លាំង បន្ទាប់ពីទទួលរងនូវឥទ្ធិពលនៃវិបត្ដិសេដ្ឋកិច្ចសកល និងនយោបាយផ្សេងៗ។ ដោយបញ្ហាទាំងនេះបានធ្វើឲ្យតម្លៃអចលនទ្រព្យនៅកម្ពុជា​ និងទូទាំងពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់។ តែយ៉ាងណាក្ដី នៅថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃដីនៅក្នុងខណ្ឌបឹងកេងកង ថាតើបានប្រែប្រួលដល់ណាហើយ?

 

បើយោងតាមតារាងវាយតម្លៃប៉ាន់ស្មាន ដែលចេញផ្សាយដោយ ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានឲ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៦ តម្លៃដីមានខាងក្រោម៖

 

១. សង្កាត់បឹងកេងកង១៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥ ៤៥០ ទៅ ៩ ៩០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៤ ៩០០ ទៅ ៥ ៤៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

២. សង្កាត់បឹងកេងកងទី២ និងទី៣៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤ ៨៥០ ទៅ ៧ ១៥០  ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៨០០ ទៅ ៤ ២៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

៣. សង្កាត់អូឡាំពិក៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤ ៨៥០ ទៅ ៨ ៦០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ៨៥០ ទៅ ៤ ៨០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

៤. សង្កាត់ទំបន់ទឹក៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣ ១៥០ ទៅ ៦ ៦៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ៨៥០ ទៅ ៤ ៣៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

៥. សង្កាត់ទួលស្វាយព្រៃទី១ និងទី២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤ ៣០០ ទៅ ៧ ៨៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២ ៨៥០ ទៅ ៤ ៣៥០ ដុល្លារក្នុង ១ ម៉ែតត្រការ៉េ។

 

៦. សង្កាត់ទួលស្វាយព្រៃទី២៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៣,៥០០ ទៅ ៦,២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ២,៣០០ ទៅ ៣,៥០០ ដុល្លារក្នុង ១ ម៉ែតត្រការ៉េ។

 

សូមជម្រាបផងដែរថា ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត គឺជាក្រុមហ៊ុនផ្ដល់សេវាកម្មទិញ-លក់ និងជួយអចលនទ្រព្យធំមួយនៅកម្ពុជា។ សម្រាប់លោកអ្នកដែលចង់បានដាក់លក់ រកទិញឬជួលអចលនទ្រព្យអាចទាក់ទងទៅកាន់ក្រុមហ៊ុនបានតាមរយៈលេខទូរស័ព្ទ៖ 016 999 519 | 017 999 519 ឬហ្វេសប៊ុកផេក Key Real Estate

 

759391082 927521480380083 5675731232086453803 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia