នេះជាតម្លៃដីនៅភាគខាងត្បូងរាជធានីភ្នំពេញ ខណៈតម្លៃមានការប្រែប្រួលបន្ដិច
Bunthoeun Koem•OCTOBER 25 2026•7 views

ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺជាខណ្ឌដែលមានទីតាំងភូមិសាស្ដ្រស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នតំបន់នេះកំពុងមានការអភិវឌ្ឍន៍យ៉ាងខ្លាំងដែលមានដូចជាគម្រោងលំនៅឋាន ផ្សារទំនើប អគារពាណិជ្ជកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដមកដឹងពីតម្លៃនៅក្នុងខណ្ឌទាំងពីរនេះថាតើប្រែប្រួលបែបណា? យោងតាមការវាយតម្លៃដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៦ តម្លៃដីនៅក្នុងខណ្ឌទាំង ២ មានដូចខាងក្រោម៖

 

១. ខណ្ឌមានជ័យ

 

សង្កាត់ស្ទឹងមានជ័យ៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៧៨០ ទៅ ២ ៨១០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៩០ ទៅ ៩៧០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

 

សង្កាត់បឹងទំពុន៖ ដីជាប់ផ្លូវធំតម្លៃចន្លោះពី ៩៧០ ទៅ ២ ៧២០ ដុល្លារក្នុង១ម៉ែទ្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៣៩០ ទៅ ៩៧០ ដុល្លារក្នុង១ម៉ែតការ៉េ។

 

សង្កាត់ចាក់អង្រែលើ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៩៧០ ទៅ ២ ៣៣០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៦៨០ ទៅ ៩៧០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

 

សង្កាត់ចាក់អង្រែក្រោម៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៩៧០ ទៅ ២ ០៤០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ ខណៈដីនៅជាប់ផ្លូវតូចតម្លៃចន្លោះពី ៥៨០ ទៅ ៩៧០ ដុល្លារក្នុង១ម៉ែត្រការ៉េ។

 

Photo 2026 10 25 16 19 03

 

២. ខណ្ឌដង្កោ

 

សង្កាត់ពងទឹក៖ ដីជាប់ផ្លូវធំតម្លៃពី ១៧០ ទៅ ៣៥០ ដុល្លារក្នុង ១​ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី៤០ ទៅ ១០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ព្រៃវែង៖ ដីជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ២៦០ ដុល្លារក្នុង ១ មែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៣៦ ទៅ ៩៩ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ព្រៃសរ៖ ដីជាប់ផ្លូវធំតម្លៃពី ១៧០ ទៅ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៧០ ទៅ ២២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ដង្កោ៖ ដីជាប់ផ្លូវធំតម្លៃពី ៥២០​ ទៅ ១ ៤៨០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី៩០ ទៅ ៤០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ក្រាំងពង្រ៖ ដីជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៣០ ទៅ ១២០​ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់សាក់សំពៅ៖ ដីនៅជាប់ផ្លូវធំតម្លៃ ១៧០ ទៅ ៧០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃពី ៥០ ទៅ ២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ជើងឯក៖ ដីនៅជាប់ផ្លូវតូចតម្លៃពី ២៦០ ទៅ ៥២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៧០ ទៅ ១៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ព្រែកកំពឹស៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ២៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីជាប់ផ្លូវតូចតម្លៃពី ៤០ ទៅ ១៦០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ស្ពានថ្ម៖ ដីជាប់ផ្លូវតូចតម្លៃពី ៩០ ទៅ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៥០ ទៅ ១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់ទៀន៖ ដីជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៣០ ទៅ ១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់រលួស៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៩០ ទៅ ១៧០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ដីនៅជាប់ផ្លូវតូចតម្លៃពី ៤០ ទៅ ១២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

សង្កាត់គងនយ៖ ដីនៅជាប់ផ្លូវធំតម្លៃពី ៥០ ទៅ ៩០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ចំពោះដីនៅជាប់ផ្លូវតូចតម្លៃចាប់ពី ២០ ទៅ ៥០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។

 

Photo 2026 10 25 16 19 02

បើយោងតាមរបាយការណ៍វាយតម្លៃនៅក្នុងឆមាសទី១ ឆ្នាំ២០២៦ ធៀបនឹងឆមាសទី២ ឆ្នាំ២០២៥ តម្លៃដីនៅក្នុងខណ្ឌទាំងពីរនេះ តំបន់មួយចំនួនតម្លៃមានការធ្លាក់ចុះបន្ដិច ឯតំបន់ចំនួនចំនួនទៀតដែលស្ថិតនៅផ្លូវតូចមានការកើនឡើងតម្លៃបន្ដិចផងដែរ។ 

 

យ៉ាងណា យោងតាមវាយតម្លៃនៅក្នុងឆមាសទី២ ប្រៀបធៀបជាមួយនឹងឆមាសទី១ កន្លងទៅ គឺតម្លៃដីមានការធ្លាក់ចុះ។ ជាមួយគ្នានេះដែរ សម្រាប់លោកអ្នកដែលចង់ទិញដីនៅតំបន់ដែលបានរៀបរាប់ខាងលើ ឬអចលនវត្ថុផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ប្រកបដោយទំនុកចិត្ដ និងភាពស្របច្បាប់ លោកអ្នកអាចប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន KH25 Property Co., Ltd ដែលមានជាភ្នាក់ងារទិញ-លក់អចលនទ្រព្យជាច្រើនឆ្នាំនៅកម្ពុជា និងមានអចលនវត្ថុរាប់ពាន់កន្លែង។ ព័ត៌មានលម្អិតសូមទាក់ទងលេខទូរស័ព្ទ៖ 087 207 308 | 092 207 308៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia