ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន ភីស ភេត្រូលៀម និងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់តម្លៃលក់ដូចខាងក្រោម៖
១.ក្រុមហ៊ុន BVM
យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖

២.ក្រុមហ៊ុន Caltex
យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖
- ម៉ាស៊ូត ៣៨០០ រៀលក្នុង១លីត្រ
- ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៧៥០ រៀលក្នុង ១ លីត្រ
- ប្រេងសាំងហ្គូលតម្លៃ ៤ ៦០០ រៀលក្នុង ១ លីត្រ។

៣. ក្រុមហ៊ុន ភីស ភេត្រូលៀម
យោងតាមការចេញផ្សាយនៅលើគេហៈទំព័រផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈ ក្រុមហ៊ុនបានកំណត់តម្លៃលក់ចេញដូចខាងក្រោម៖
- ម៉ាស៊ូត ៣៨០០ រៀលក្នុង១លីត្រ
- ប្រេងសាំងធម្មតាតម្លៃ ៣ ៧៥០ រៀលក្នុង ១ លីត្រ
- សាំងស៊ុបពែរ ៤៦០០ រៀលក្នុង១លីត្រ



