មិនខ្វល់ពីសម្ពាធសង្គម នេះជា៥ ចំណុចដែល Kylie Jenner គ្រប់គ្រងទាំងជីវិត និងជំនួញរាប់លានដុល្លារ
Toeuy HongAUGUST 7 2026124 views

នៅពេលនិយាយពី Kylie Jenner មនុស្សភាគច្រើនតែងគិតដល់ភាពល្បីល្បាញ និងជីវិតដ៏ស៊ីវិល័យរបស់នាង។ ប៉ុន្តែបើមើលពីការខិតខំប្រឹងប្រែងក្នុងជីវិត និងការរកស៊ីវិញ នាងបានផ្តល់គំនិត និងកម្លាំងចិត្តយ៉ាងខ្លាំងដល់ស្ត្រីគ្រប់រូប។

 

ខាងក្រោមនេះជារឿងរ៉ាវល្អៗ និងមេរៀនដែលស្ត្រីគ្រប់រូបអាចរៀនសូត្រពី Kylie បាន៖

 

១. កែប្រែចំណុចខ្សោយឱ្យក្លាយទៅជាឱកាស

កាលនៅវ័យជំទង់ Kylie ធ្លាប់អត់ទំនុកចិត្តលើខ្លួនឯងទាល់តែសោះ រឿងមានបបូរមាត់ស្តើង។ ប៉ុន្តែជំនួសឱ្យការអង្គុយពិបាកចិត្ត នាងបានយកចំណូលចិត្តលើការតុបតែងមុខ មកបង្កើតជាផលិតផល

ក្រែមលាបមាត់លក់ រហូតមានការគាំទ្រ និងជោគជ័យជាខ្លាំង។ នេះបានបង្រៀនយើងថា «កុំអស់សង្ឃឹមនឹងចំណុចខ្វះខាតរបស់ខ្លួនឯង ប៉ុន្តែត្រូវរៀនប្រែវាឱ្យទៅជាឱកាសវិញ»

 

២. ហ៊ានបង្កើតផ្លូវដើរដោយខ្លួនឯង

ដោយសារតែនាងកើតនៅក្នុងគ្រួសារ Kardashian ដែលមានបងប្អូនល្បីៗច្រើន Kylie អាចរស់នៅដោយពឹងផ្អែកលើឈ្មោះគ្រួសារបានយ៉ាងស្រួល។ ប៉ុន្តែនាងមិនធ្វើបែបនោះទេ នាងបានខិតខំប្រឹងប្រែងបង្កើតជំនួញផ្ទាល់ខ្លួន រហូតល្បីឈ្មោះជាអ្នកជំនួញម្នាក់ដែលអ្នកណាៗក៏ស្គាល់។ នាងបានបង្ហាញថា ស្ត្រីគ្រប់រូបអាចបង្កើតជោគជ័យដោយដៃខ្លួនឯងបាន ដោយមិនបាច់រស់នៅក្រោមស្រមោលអ្នកណាឡើយ។

 

៣. ហ៊ានធ្វើជាម្ចាស់លើជីវិត និងការងារ

ពេលចាប់ផ្តើមធ្វើជំនួញ នាងបានកាន់កាប់ និងគ្រប់គ្រងក្រុមហ៊ុនដោយខ្លួនឯងទាំងអស់តែម្តង។ នៅក្នុងពិភពជំនួញដែលភាគច្រើនមានតែបុរស Kylie បានបង្ហាញឱ្យឃើញថា ស្ត្រីក៏មានសមត្ថភាពក្នុងការធ្វើជាថៅកែ និងជាអ្នកដឹកនាំដ៏វៃឆ្លាត និងពូកែម្នាក់បានដែរ។

 

 

 

៤. ការបង្កើនទំនុកចិត្តលើខ្លួនឯង

សម្រាប់ Kylie ការតុបតែងមុខ ឬការរៀបចំខ្លួន មិនមែនធ្វើឡើងដើម្បីតម្រូវចិត្តអ្នកដទៃឡើយ ប៉ុន្តែធ្វើឡើងដើម្បីឱ្យខ្លួនឯងមានទំនុកចិត្ត និងសប្បាយចិត្ត។ នាងបានលើកទឹកចិត្តឱ្យស្ត្រីទាំងអស់ហ៊ានស្រឡាញ់ និងមានមោទនភាពលើភាពស្រស់ស្អាតតាមរបៀបដែលខ្លួនមាន។

 

៥. ធ្វើជាម្តាយផង និងធ្វើការងារផង

Kylie បានយកកូន និងក្លាយជាម្តាយគេនៅក្នុងវ័យក្មេង២០ ឆ្នាំ។ ទោះបីជាយ៉ាងណាក្តី នាងនៅតែអាចមើលថែកូនបានយ៉ាងល្អ ហើយការងាររកស៊ីក៏កាន់តែរីកចម្រើនខ្លាំងជាងមុនផងដែរ។ នាងជាគំរូដែលបង្ហាញថា ស្ត្រីអាចធ្វើជាម្តាយល្អផង និងជាមនុស្សស្រីដែលមានអាជីពជោគជ័យផងក្នុងពេលតែមួយ។

 

សរុបមក រឿងរបស់ Kylie Jenner បានប្រាប់យើងថា អំណាចរបស់ស្ត្រីគឺផ្តើមចេញពី ការជឿជាក់លើខ្លួនឯង ការហ៊ានធ្វើ និងការមិនបោះបង់ក្តីស្រមៃ។ ស្ត្រីគ្រប់រូបសុទ្ធតែអាចកសាងភាពជោគជ័យដោយដៃខ្លួនឯងបាន។

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia