ដីត្រូវប៉ាន់ មនុស្សមានការងារធ្វើ! ក្រុមហ៊ុនកូរ៉េ និងចិន ជ្រើសរើសយកខេត្ដ ២ នេះដើម្បីដាក់ទុនវិនិយោគ
Bunthoeun KoemJUNE 18 20264.1 K views

មួយរយៈចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗជាបន្ដបន្ទាប់ ពីក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនអន្ដរជាតិ។ អ្វីដែលចាប់អាម្មណ៍កន្លងទៅនេះ ក្រុមហ៊ុនកូរ៉េ និងក្រុមហ៊ុនចិន បានសម្រេចចិត្ដនៅក្នុងការបោះទុនវិនិយោគរបស់ខ្លួននៅក្នុងខេត្ដចំនួន ២ គឺខេត្ដស្វាយរៀង និងខេត្ដកំពង់ធំ។ 

 

១. ខេត្ដស្វាយរៀង

 

ក្រុមហ៊ុន Shanghai Qixiang New Materials Technology Co.,Ltd. និងក្រុមហ៊ុន Runze Packaging Materials Co,.Ltd. ដែលមានមូលដ្ឋាននៅប្រទេសចិន បានសម្រេចចិត្ដដាក់ទុនវិនិយោគនៅក្នុងខេត្ដស្វាយរៀងនៅក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយរដ្ឋបាលខេត្ដស្វាយរៀង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

 

707406825 1310359861202759 7839844167988001260 N

 

តាមការបញ្ជាក់ពីរដ្ឋបាលខេត្ដ ក្រុមហ៊ុនទាំង ២ ដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនេះគឺមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) ។ ការសម្រេចចិត្ដដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនទាំងនេះ បានស្តែងឱ្យឃេីញបានកាន់តែច្បាស់នូវការជឿជាក់លេីរាជរដ្ឋបាលកម្ពុជា​ ដែលជាការបោះជំហានទៅមុខក្នុងការពង្រីក​ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម​នៅក្នុងខេត្ត​។

 

Special Economic Zone

 

២. ខេត្ដកំពង់ធំ

 

ក្រុមហ៊ុនចំនួន ៤ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េ បានសម្រេចបោះទុនវិនិយោគគម្រោងរបស់ខ្លួនសរុបចំនួន ៥ នៅក្នុងខេត្ដកំពង់ធំ ខណៈគម្រោងវិនិយោគនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងសេអូល។ នេះតាមការបញ្ជាក់ពីឯកឧត្ដម នួន ផារ័ត្ន អភិបាល និងគណៈអភិបាលខេត្ដកំពង់ធំ។

 

719427129 1525258175733779 2900574321399215927 N

 

យោងតាមសំណេររបស់ឯកឧត្ដមអភិបាលខេត្ដ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បានសរសេរថា“កន្លែងដដែល ជួបជាមួយមនុស្សដដែល ប៉ុន្តែបានបោះមួយជំហានទៀតទៅមុខ ដោយបានចុះអនុស្សរណៈនៃការយោគយល់រវាងរដ្ឋបាលខេត្តកំពង់ធំ និងក្រុមហ៊ុនរបស់ប្រទេសកូរ៉េចំនួន ៤ លើគម្រោងវិនិយោគចំនួន ៥ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ យើងរំពឹងថា គម្រោងទាំង ៥ នេះ អាចនឹងលេចចេញជារូបរាងបានឆាប់រហ័ស នៅលើទឹកដីខេត្តកំពង់ធំរបស់យើង”៕

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia