ខេត្តសំណាង! រោងចក្រថ្មីចំនួន២ តម្លៃសរុប ៣៧លានដុល្លារ សម្រេចបោះទីតាំងនៅខេត្ត១នេះ
ធី ស្រីល័ក្ខAPRIL 26 202625 views

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់អ្នកខេត្តកំពង់ស្ពឺ ខណៈខេត្តដែលកំពុងមានសក្ដានុពលមួយនេះទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីចំនួន២ ដែលមានតម្លៃសរុប ៣៧លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនពលរដ្ឋនៅក្នុងតំបន់ផងដែរ។

 

យោងតាមការចេញផ្សាយដោយ គណៈកម្មាធិការវិនិយោគកម្ពុជាកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ បានឲ្យដឹងថា គម្រោងពង្រីកផលិតកម្ម និងបន្ថែមអគាររោងចក្រកែច្នៃផ្លែស្វាយ គ្រាប់ស្វាយចន្ទី ចេក ខ្នុង  នឹងលេចរូបរាងឡើងនៅខេត្តកំពង់ស្ពឺ ដែលមានទុនវិនិយោគប្រមាណ ១៤លានដុល្លារអាមេរិក។ នៅពេលបើកដំណើរការរោងចក្រខាងលើក៏នឹងបង្កើតឱកាសការងារបានចំនួន ២.២០១ កន្លែងផងដែរ។

 

ជាមួយគ្នានោះដែរ ខេត្តកំពង់ស្ពឺក៏មានរោងចក្រមួយទៀតតម្លៃវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិក គឺគម្រោងវិនិយោគបង្កើតរោងចក្រផលិតមី និងគ្រឿងផ្សំសម្រាប់មីដែលមានទុនវិនិយោគប្រមាណ ២៣លានដុល្លារអាមេរិកនៅពេលបើកដំណើរការរោងចក្រខាងលើក៏នឹងបង្កើតឱកាសការងារបានចំនួន ៨០៤កន្លែងផងដែរ។

8

គួរជម្រាបថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជា ទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ១៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៨២ពាន់កន្លែង។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia