ជាលើកដំបូង ក្រុមហ៊ុន ខូហ្វី ដាក់លក់កាហ្វេឆុងដោយទឹកធម្មតា សម្រាប់ប្រជាជនកម្ពុជា

ខូហ្វី គឺជាក្រុមហ៊ុនក្នុងស្រុកធំជាងគេដោយមានសាខាចំនួន ៤ ដែលអាចផ្គត់ផ្គង់ និងចែកចាយសម្ភារៈកាហ្វេ រហូតដល់ ២៥ ខេត្តក្រុងក្នុងប្រទេសកម្ពុជា ហើយនាពេលនេះក្រុមហ៊ុនក៏បានចេញលក់ផលិតផលកាហ្វេថ្មី មានឈ្មោះថា “ខូហ្វី ស្សេក អេន អាយស៍ KOFI Shake ‘n Ice” រសជាតិថ្មី កាហ្វេទឹកកកដោះគោផ្អែម ជាប្រភេទរូបមន្ត 3n1  ដោយនឹងចេញលក់ជាផ្លូវការនៅថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤ ខាងមុខនេះហើយ ។

ចំពោះ ផលិតផលខ្មែរ ដែលផលិតឡើងនៅក្នុងស្រុកនេះ គឺជាការបង្កើតរូបមន្តថ្មី ប្រភេទកាហ្វេលាយស្រាប់ ដោយធ្វើការឆុងជាមួយទឹកពិសារធម្មតា មិនតម្រូវឲ្យប្រើប្រាស់ទឹកក្តៅ ងាយស្រួលក្នុងការរៀបចំ និងផ្តល់នូវភាពសប្បាយរីករាយ ដោយគ្រាន់តែ ស្សែកជាមួយទឹកធម្មតារួចថែមទឹកកកជាការស្រេច។

១៥

តួយ៉ាង រូបមន្តថ្មីនេះ ធ្វើឡើងដើម្បីបំពេញតម្រូវការសិស្សានុសិស្ស បុគ្គលិកគ្រប់ស្ថាប័ន អ្នកធ្វើដំណើរ បោះតង់ បងៗនៅតាមស្រុកស្រែចំការ បងៗកម្មករ កម្មការនី និងប្រជាជននៅតាមតំបន់ជនបទ ដែលគ្មានពេលវេលាគ្រប់គ្រាន់នៅក្នុងការទទួលទានកាហ្វេ និងចង់ភ្លក្សរសជាតិកាហ្វេឈ្ងុយដិតជាប់ចិត្ត តាំងពីបានជិបលើកដំបូង ហើយស័ក្តិសមសម្រាប់អ្នកគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអាចញ៉ឹងកម្មពិធីជួបជុំប្រកបដោយបទពិសោធន៍ថ្មី។

១៧

លើសពីនេះទៅទៀត “ខូហ្វី ស្សេក អេន អាយស៍ KOFI Shake ‘n Ice” មានតម្លៃសមរម្យ ផលិតឡើងក្នុងគោលបំណងផ្តល់ជូនអ្នកគ្រប់គ្នា នូវរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ជាមួយនឹងតម្លៃ ដែលអ្នកគ្រប់គ្នាអាចទទួលយកបាន ដោយនៅក្នុងមួយធំកញ្ចប់មាន ១៥ កញ្ចប់តូចៗ មកជាមួយនឹងដបទឹកនៅក្នុងហ្នឹងស្រាប់ សម្រាប់ធ្វើការឆុងជាមួយនឹងទឹកធម្មតា នៅក្នុងតម្លៃ 6.5$ ដែលមានតម្លៃស្មើរនឹង ២៦០០០រៀល តែប៉ុណ្ណោះ។

១៦

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗ ពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈ និងការបង្កើតថ្មី ហើយក៏ជាដៃគូផ្គត់ផ្គង់រាល់តម្រូវការកាហ្វេផងដែរ។ ក្រៅពីនេះ ក្រុមហ៊ុនខូហ្វី ក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការបណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់ នៅកម្ពុជា ដែលទទួលការគាំទ្រពីក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍កម្ពុជា។ 

១៨

សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចតាមដាន នៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ស្សេក អេន អាយស៍ ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Shake ’n Ice និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ 069 666 888 ៕

20

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia