កុំចេះតែហ៊ាន! ស្ថានទូតអាមេរិកប្រចាំកម្ពុជា បញ្ជាក់ថាទិដ្នាការ ២ប្រភេទនេះ ហាមចូលរៀនផ្តល់សញ្ញាបត្រនៅអាមេរិក
ធី ស្រីល័ក្ខMAY 5 20261.1 K views

កាលពីកន្លងទៅនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រកាសផ្អាកការដំណើរការ “ទិដ្ឋាការអន្តោប្រវេសន៍” (Immigrant Visas - សម្រាប់អ្នកចង់ទៅរស់នៅអចិន្ត្រៃយ៍) សម្រាប់ពលរដ្ឋមកពីប្រទេសចំនួន ៧៥ការផ្អាកនេះតាំងពីដើមឆ្នាំ២០២៦ មកម្លេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

 

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ចំពោះទិដ្ឋាការមិនមែនអន្តោប្រវេសន៍វិញ ដូចជាប្រភេទទិដ្ឋាការទេសចរណ៍ (B1/B2) និងវីស្សានិស្សិត (F1) គឺនៅតែអាចបន្តដំណើរចូលទឹកដីសហរដ្ឋអាមេរិកបានជាធម្មតា ប៉ុន្តែអាចនឹងមានការពិនិត្យហ្មត់ចត់ជាងមុនលើលក្ខខណ្ឌហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។

 

ជាមួយគ្នានោះដែរ បើយោងតាមការបង្ហោះលើផេកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានឱ្យដឹងបន្ថែមថា ”ចំពោះការចុះឈ្មោះចូលរៀនក្នុងកម្មវិធីដែលផ្តល់សញ្ញាបត្រឬពិន្ទុសិក្សា ក្នុងខណៈពេលអ្នកស្នាក់នៅសហរដ្ឋអាមេរិកដោយប្រើប្រាស់ទិដ្ឋាការទេសចរណ៍ B1/B2 ត្រូវបានហាមឃាត់ជាដាច់ខាត”។

35

គួររំលឹកថា ទិដ្ឋាការអាមេរិកគឺជាប្រយោជន៍ដែលទទួលបានតាមច្បាប់ មិនមែនជាសិទ្ធិទេ។ ការបំពានច្បាប់របស់ទិដ្ឋាការទេសចរណ៍ ហើយធ្វើការនៅសហរដ្ឋអាមេរិកអាចបណ្តាលឱ្យ អ្នកលែងទទួលបានទិដ្ឋាការនាពេលអនាគត។ ការពារខ្លួនអ្នក ហើយប្រើប្រាស់ទិដ្ឋាការឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia