បណ្ឌិត គីម ហ៊ាង៖ ប្តីប្រពន្ធភាគច្រើនដើរដល់ផ្លូវបំបែក ព្រោះមូលហេតុធំ ១នេះ ទោះស្រលាញ់គ្នាខ្លាំងក៏ដោយ
Kan DaraFEBRUARY 25 20269.8 K views

សុភាសិតខ្មែរពោលថា សំណាបយោងដី ស្រីយោងប្រុស ប្រដូចទៅនឹងគ្រួសារមួយ ដែលមានប្តីត្រូវប្រឹង ប្រពន្ធត្រូវខំ ទើបរុងរឿងយូរអង្វែង។ ជាក់ស្តែងលោកបណ្ឌិត គីម ហ៊ាង ស្ថាបនិកក្រុមហ៊ុន KW Cambodia និងជាអគ្គនាយកនៃក្រុមហ៊ុន Khmer Real Estate ថែមទាំងជាសហគ្រិនដ៏លេចធ្លោរមួយរូបនៅកម្ពុជា បានប្រាប់មូលហេតុធំ ១ ដែលធ្វើឲ្យជីវិតប្តីប្រពន្ធដើរដល់ផ្លូវបំបែប ទោះនៅស្រលាញ់គ្នាខ្លាំងក៏ដោយ៖

 

លោកបណ្ឌិត បានសរសេរសារចែករំលែកលើបណ្តាញសង្គមផ្ទាល់ខ្លួន កាលពីពេលថ្មីៗនេះ យ៉ាងដូច្នេះថា៖

 

/. មនុស្សស្រីភាគច្រើនបរាជ័យ មិនមែនដោយសារគាត់អន់ ឬគាត់ខ្សោយ ឬគាត់មិនស្អាតទេ តែដោយសារគាត់រើសប្តីខុស។

 

/. មនុស្សប្រុសភាគច្រើនបរាជ័យ មិនមែនដោយសារគាត់អន់ ឬគាត់ខ្សោយទេ តែដោយសារគាត់រើសការសប្បាយ មុនភាពជោគជ័យ។

 

/. ជីវិតប្តីប្រពន្ធភាគច្រើនបរាជ័យ មិនមែនដោយសារពួកគាត់មិនធ្លាប់ស្រលាញ់គ្នា ឬមិនស្រលាញ់គ្នាទេ តែដោយសារពួកគាត់ចង់ឈ្នះរៀងខ្លួន តែមិនព្រមនិយាយរកគ្នា មិនព្រមពិភាក្សាគ្នា ឬមិនព្រមលះបង់អោយគ្នា។

 

យ៉ាងណាមិញ សុភាសិតខ្មែរពោលថា “ចាន​ក្នុង​រាវ​គង់តែ​នឹង​រណ្ដំ​គ្នាប្រដូចទៅនឹងជីវិតគ្រួសារ តែងមានរឿងរកាំរកូសគ្នាតិចក្តីច្រើនក្តីចៀសពុំរួចឡើយ ប៉ុន្តែអ្នកក៏ពុំគួរបណ្តោយតាមយថាកម្មដែរ។ ប្រសិនបើ​អ្នកឬដៃគូបានបង្កើត​អារម្មណ៍​មិន​ស្រួល​ឡើង​មក ​ត្រូវប្រញាប់ជជែក​គ្នា​រក​ដំណោះស្រាយភ្លាមៗ កុំ​បណ្ដោយ​ឲ្យភាព​​អាត្មានិយម និង​ភាព​អំនួត​ កាន់តែ​មាន​អំណាច​គ្រប់គ្រង​លើ​ចិត្ត​ ដោយ​មិន​អើពើ​នឹង​នៃ​ទំនាក់ទំនង​មួយ​នេះឲ្យសោះ កុំចាំរហូតដល់ហួសពេល ទើបនឹកស្តាយក្រោយ។

 

គួរជម្រាបផងដែរថា ប្រសិនបើបញ្ហាជីវិតគូរមានភាពរកាំរកូសខ្លាំង ឬភាពតានតឹងឡើងដល់បន្ទាត់ក្រហម គួរស្វែងរកអ្នកជំនាញជួយប្រឹក្សាយោបល់ មុនធ្វើការសម្រេចចិត្តចុងក្រោយ។ ជាក់ស្តែងនៅ Sneha Centre មានផ្តល់ការប្រឹក្សាយោបល់ពីបញ្ហាផ្លូវចិត្ត និងទំនាក់ទំនងគូស្នេហា/ប្តីប្រពន្ធ ឲ្យវិលមករកភាពធូរស្រាលឡើងវិញ និងរស់នៅរួមគ្នាប្រកបដោយសុភមង្គល។ សម្រាប់ព័ត៌មានលម្អិត អាចធ្វើការឆាតទៅកាន់ហ្វេសបុកផេក Sneha Centre - មជ្ឈមណ្ឌលស្នេហា ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៧ ៩៩០ ៣៣៣៣៕

 

Screenshot 2026 02 25 at 2.52.17 in the Afternoon Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  បញ្ជាទិញតាម https://t.me/BusinessCambodiaBook

កកក

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia