ឪពុកម្តាយប្រយ័.ត្ន! បណ្តោយឲ្យក្មេងៗលេងទូរស័ព្ទច្រើនម៉ោង អាចប្រឈមនឹងជំ.ងឺកាចទាំង ៣នេះ
Kan DaraAUGUST 2 202410.7 K views

ព្រោះរវល់នឹងការងារពេក ឪពុកម្តាយមួយចំនួន បានបណ្តោយឲ្យកូនលេងទូរស័ព្ទរាប់ម៉ោង ខណៈខាងក្រោមនេះ គឺជាជំងឺកាចសាហាវទាំង៣ ដែលក្មេងអាចនឹងប្រឈម យោងតាមការសិក្សាផ្នែកវិទ្យាសាស្ត្រ៖

 

១/. ជំងឺផ្លូវចិត្តធ្ងន់ធ្ងរអ្នក​ស្រីវេជ្ជបណ្ឌិត Sabine Duflo គ្រូពេទ្យជំនាញ​​ចិត្ត​វិទ្យា​គ្រួសារ បានលើកឡើងថា ការ​លេង​ប្រព័ន្ធ​សង្គម នឹង​ធ្វើ​ឱ្យ​ក្មេង​កាន់​តែមានអារម្មណ៍ឯកា។ ហើយ​បើ​ក្មេង​មាន​និស្ស័យ​ ឬ​អាការៈ​ថប់​បារម្ភ​ស្រាប់ អារម្មណ៍​នេះ​នឹង​កាន់​តែ​លេចធ្លោ​ខ្លាំង ​និង​ធ្ងន់ធ្ងរឡើង។ បើ​ជា​អ្នក​ធ្លាប់​មានវិបត្តិ​ផ្លូវ​ចិត្ត ជំងឺ​ធ្លាក់​ទឹក​ចិត្ត អាការៈ​ជំងឺ​នោះ​នឹង​កាន់​តែធ្ងន់។ បាន​ន័យ​ថា ធ្លាប់​ឈឺ​អ្វី​ជំងឺនោះ​កាន់​តែធ្ងន់ធ្ងរទ្វេរដង។ ​​

 

២/. ខូចត្រចៀក៖ ការ​ស្ដាប់​សំឡេង​ចេញ​ពី​ទូរស័ព្ទ​ឮខ្លាំងៗ និងមានរយៈពេលយូរ ​គឺ​​​ជា​បញ្ហាដ៏​ធ្ងន់​ធ្ងរ​មួយ​ ដែល​ធ្វើ​ឲ្យ​សមត្ថភាពនៃ​​ការ​ស្ដាប់​ធ្លាក់​ចុះ ​ឬ​មាន​​ជំងឺ​​ថ្លង់។ តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​សុខភាព NIH ​បាន​បង្ហាញ​​ថា ​​ប្រជាជន​អាមេរិក​ប្រមាណ​​ ២៦លាន​នាក់ ​ជួប​បញ្ហា​ត្រចៀក​ស្ដាប់​មិន​សូវ​បាន​ (ថ្លង់) ​​ដែល​ទទួល​រង​ការ​ប៉ះ​ពាល់​ដោយ​សារ​សំឡេងចេញពីទូរស័ព្ទ។ ​

 

៣/. ជំងឺមមើលមមាយ៖ លោកវេជ្ជបណ្ឌិត Michael Breus​​​​ ដែល​មាន​ជំនាញ​ផ្នែក​នេះ​បាន​និយាយ​​ថា​ នៅ​ពេល​ដែល​ក្មេង​​សម្លឹង​ និងដាក់​អេក្រង់​ Smartphone ឬ Tablet ​កាន់​តែ​កៀក​ទៅ​នឹង​ផ្ទៃ​មុខ​ នោះ​​វា​នឹង​ប្រាប់​ទៅ​កាន់​រាង​កាយ​ឲ្យ​ឈប់​​ផលិត​​​អរម៉ូន​​ម៉េឡានីន​ ដែល​នឹង​ធ្វើ​ឲ្យ​​ក្មេង​​មិន​មាន​អារម្មណ៍​ថា​ងងុយ​គេង ឬពេលគេងលក់ចេះតែមមើលមមាយផ្តេសផ្តាស។

 

គួរជម្រាបផងដែរថា ការ​សិក្សា​បាន​រក​ឃើញ​ថា ត្រឹម​អាយុ​២​ឆ្នាំ ទារក​ដែល​ចំណាយ​ពេល​រហូត​ដល់​៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ នៅ​មុខ​អេក្រង់​ទូរស័ព្ទ ឬ iPad ប្រឈម​នឹង​ការ​អភិវឌ្ឍ​យឺតយ៉ាវ​ផ្នែក​ទំនាក់ទំនង និងការ​​ដោះស្រាយ​បញ្ហា​ច្រើន​ជាង​ក្មេង​ធម្មតា​ចំនួន​៣ដង ខណៈ​ពេល​កុមារ​ដែល​ចំណាយ​៤​ម៉ោង ឬ​ច្រើន​ជាង​នេះ អាច​ប្រឈម​នឹង​បញ្ហា​អភិវឌ្ឍន៍​យឺតយ៉ាវ​​រហូត​ដល់​ ៥.៧៨​ដង​ នៅ​ពេល​ដែល​ក្មេង​មាន​វ័យ​​កាន់​តែ​​ច្រើន​។ ដូច្នេះសូមឪពុកម្តាយ ឬអាណាព្យាបាល កុំធ្វេសប្រហែសឲ្យសោះ ចៀសវាងមានការស្តាយក្រោយនាថ្ងៃខាងមុខ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia