បញ្ហាកូនខ្ចិលរៀន ឬមិនសូវយកចិត្តទុកដាក់លើការសិក្សា គឺជាកង្វល់ដ៏ធំសម្រាប់អាណាព្យាបាលគ្រប់រូប។ ខាងក្រោមនេះគឺជាស្នៀតពិសេស ៣ ដែលឪពុកម្តាយត្រូវធ្វើ ដើម្បីឲ្យកូនផ្លាស់ប្តូរមកស្រលាញ់ការរៀនសូត្រវិញ និងប្រឹងរៀនដោយខ្លួនឯង ខណៈណែនាំដោយអ្នកជំនាញផ្នែកចិត្តវិទ្យាកុមារ៖
១/. បង្កើតបរិយាកាស ការរៀនសូត្រជាក្រុម៖ ក្មេងៗរៀនតាមរយៈការមើលឃើញច្រើនជាងការស្តាប់។ ប្រសិនបើឪពុកម្តាយចង់ឱ្យកូនអានសៀវភៅ ប៉ុន្តែខ្លួនឯងបែរជានៅមុខអេក្រង់ទូរស័ព្ទពេញមួយថ្ងៃ នោះកូននឹងមានអារម្មណ៍ថាការរៀនគឺជា ការដាក់ទោស។ ដូច្នេះបង្កើតម៉ោងរៀនជារួមគ្នា។ នៅពេលកូនធ្វើកិច្ចការផ្ទះ អ្នកគួរអង្គុយជិតនោះដើម្បីអានសៀវភៅ ឬបំពេញការងារដោយស្ងប់ស្ងាត់។ វានឹងធ្វើឱ្យកូនមានអារម្មណ៍ថាការសិក្សាគឺជាផ្នែកមួយនៃជីវភាពប្រចាំថ្ងៃដ៏ធម្មតា និងមានភាពកក់ក្តៅ។
២/. ប្រើបច្ចេកទេស សរសើរលទ្ធផលនៃការព្យាយាម៖ ការផ្តោតខ្លាំងពេកលើពិន្ទុ ឬចំណាត់ថ្នាក់ អាចធ្វើឱ្យកូនខ្លាចការបរាជ័យ រហូតលែងចង់សាកល្បងរបស់ថ្មី។ ផ្ទុយទៅវិញ ការសរសើរលើភាពអត់ធ្មត់នឹងធ្វើឱ្យកូនមានផ្នត់គំនិតរីកចម្រើន។ ដូច្នេះជំនួសឱ្យការនិយាយថា «កូនឆ្លាតណាស់ដែលបានលេខ ១» ចូរផ្លាស់មកនិយាយថា «ម៉ាក់មោទនភាពណាស់ដែលឃើញកូនចំណាយពេលព្យាយាមដោះស្រាយលំហាត់ពិបាកៗទាំងនេះ»។ នៅពេលកូនដឹងថាការព្យាយាមរបស់គេមានតម្លៃ គេនឹងចង់ខំប្រឹងបន្តទៀតដោយមិនចាំបាច់បង្ខំ។
៣/. ផ្តល់សិទ្ធិសម្រេចចិត្ត និងការកំណត់គោលដៅតូចៗ៖ ការបង្ខំឱ្យរៀនតាមបញ្ជា ធ្វើឱ្យកូនបាត់បង់ម្ចាស់ការលើខ្លួនឯង។ ការអនុញ្ញាតឱ្យកូនមានសិទ្ធិជ្រើសរើស នឹងធ្វើឱ្យគេមានអារម្មណ៍ថាខ្លួនជាអ្នកគ្រប់គ្រងការសិក្សារបស់ខ្លួនឯង។ ចូរសួរកូនថា «តើកូនចង់ធ្វើលំហាត់គណិតវិទ្យាមុន ឬអានសៀវភៅភាសាខ្មែរមុន?» និងជួយកូនបំបែកមេរៀនធំៗ ឱ្យទៅជាគោលដៅតូចៗដែលងាយសម្រេចបាន។ នៅពេលកូនសម្រេចបានគោលដៅតូចមួយ គេនឹងមានអរម៉ូនរីករាយ (Dopamine) ដែលជំរុញឱ្យគេចង់បន្តទៅមុខទៀត។
យ៉ាងណាមិញ ក្រៅពីការអបរំកូននៅផ្ទះ គ្រឹះស្ថានសិក្សាគឺជាកត្តាធំបំផុតទី២ ដែលកំណត់អនាគតរបស់កុមារ។ ហេតុនេះហើយទើប សាលាអន្តរជាតិគ្រីនហ្វៀល (Greenfield International School) ដែលជាគ្រឹះស្ថានអប់រំឈានមុខគេមួយផ្តល់ជូននូវកម្មវិធីសិក្សាបែបចម្រុះរហូតដល់ទៅ ៣ ភាសា រួមមាន ភាសាខ្មែរ អង់គ្លេស និងចិន។ ចំពោះប្រព័ន្ធសិក្សាត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដោយមានកម្មវិធីសិក្សាជាតិអនុលោមតាមស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ស្របពេលដែលកម្មវិធីសិក្សាអន្តរជាតិត្រូវបានទទួលស្គាល់ជាផ្លូវការដោយស្ថាប័ន Cambridge ផ្ទាល់។ សាលាទទួលស្វាគមន៍សិស្សានុសិស្សចាប់ពីអាយុ ២ ឆ្នាំឡើងទៅ ដើម្បីទទួលបានការបណ្តុះបណ្តាលប្រកបដោយគុណភាព។ បច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាណាព្យាបាល សាលាបានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់ ២ ទីតាំងធំៗ គឺសាខាឫស្សីកែវ និងសាខាមានជ័យ ដែលសុទ្ធសឹងតែជាទីតាំងផ្តល់នូវបរិយាកាសសិក្សាដ៏ល្អប្រសើរសម្រាប់កុមារ។
សម្រាប់ព័ត៌មានលម្អិតអំពីការចុះឈ្មោះចូលរៀន
សាខាឫស្សីកែវ៖ ០៨៩ ៧៧៧ ១៣៨ / ០៩៨ ៧៧៧ ១៣៨ / ០៦៨ ៧៧៧ ១៣៨
សាខាមានជ័យ៖ ០៩៩ ៧៧៧ ១៣៨ / ០៨៧ ៧៧៧ ១៣៨ / ០៦៦ ៧៧៧ ១៣៨៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)
- សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
- ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
- យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។
បញ្ជាទិញតាម https://t.me/BusinessCambodiaBook



