មិនខ្វះទេ! ជាង ៦០០ ជំនាញមាននៅលើថ្នាល Khmer Tech Market អ្នកត្រូវការពេលណា អាចចូលរកមើលបាន
Phanna Phen MARCH 23 2023 218 views

“ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) គឺជាថ្នាលប្រមូលផ្ដុំ អ្នកធ្វើការងារឯករាជ្រ ឬ Freelancer ជំនាញៗជាច្រើន ក្នុងការ​ផ្ដល់ដំណោះស្រាយឌីជីថល សម្រាប់អាជីវកម្ម ការបំពេញការងារ និងសកម្មភាពសេដ្ឋកិច្ច-សង្គម។ អ្វីដែលពិសេស​នោះគឺ “ផ្សារបច្ចេកវិទ្យាខ្មែរ” (Khmer Tech Market) មានជំនាញប្រមាណជាង ៦០០ សម្រាប់ផ្ដល់ជូនអ្នកដែលមានជំនាញផ្នែកបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងវិស្វកម្ម អាចធ្វើការចុះឈ្មោះ​ដើម្បីបង្កើត​គណនី​ជា “អ្នកផ្គត់ផ្គង់” (Provider)“អ្នកផ្គត់ផ្គង់” ដែលអាចប្រើប្រាស់ “ផ្សារបច្ចេកវិទ្យាខ្មែរ” មានដូចជា៖ ក្រុមហ៊ុន និង អ្នកធ្វើការឯករាជ្យ (Freelancer) ដែលជានិស្សិត, អ្នកកំពុងបំពេញការងារ, អ្នកគ្មានការងារ។