រាជធានីភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ស្តីពីការជ្រើសរើសបុគ្គលិកកិច្ចសន្យា ដើម្បីចូលរូមបម្រើការងារក្នុងមន្ទីរពេទ្យលើផ្នែកជាច្រើន រួមមានផ្នែកថែទាំវេជ្ជសាស្ត្រ រដ្ឋបាល និងសេវាអតិថិជន។
តំណែង និងចំនួនដែលត្រូវជ្រើសរើស៖
· គិលានុបដ្ឋាក-យិកា៖ ចំនួន ១៥ រូប
· អ្នកបដិសណ្ឋារកិច្ច៖ ចំនួន ០៣ រូប
· ជំនួយការរដ្ឋបាលតាមផ្នែក៖ ចំនួន ០៣ រូប
· ភ្នាក់ងារបញ្ជូនជំងឺ៖ ចំនួន ០៣ រូប
ព័ត៌មាន និងលក្ខខណ្ឌនៃការដាក់ពាក្យ៖
បេក្ខជន ឬបេក្ខនារីដែលមានបំណងចង់ដាក់ពាក្យ សុំអញ្ជើញមកយក និងដាក់ពាក្យស្នើសុំដោយផ្ទាល់នៅ «ការិយាល័យរដ្ឋបាលនិងបុគ្គលិក» នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រៀងរាល់ម៉ោងធ្វើការ។
· កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ
· កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។


សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទំនាក់ទំនងដោយផ្ទាល់នៅការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរពេទ្យ ក្នុងម៉ោងធ្វើការ។


