«ខ្មែរជួយខ្មែរ»៖ ស្មារតីលះបង់ដើម្បីស្នាមញញឹម និងដំបូលដ៏កក់ក្តៅរបស់វីរជន

ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាសហគ្រាសក្នុងស្រុកដែលកើតចេញពីដំណក់ញើសឈាមរបស់សហគ្រិនខ្មែរ តែងតែប្រកាន់ខ្ជាប់នូវគំនិតផ្តួចផ្តើម និងសកម្មភាពសង្គមជាចម្បង ដោយមិនដែលមើលរំលងការលះបង់របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ។

 

ថ្ងៃនេះ ក្រុមហ៊ុនពិតជាមានមោទនភាព និងសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចាប់ដៃគូសហការយ៉ាងជិតស្និទ្ធជាមួយកីឡាករប្រដាល់ និង KOLs ដ៏មានប្រជាប្រិយភាព ដើម្បីនាំយកអំណោយផ្ទាល់ដៃ ចូលរួមចំណែកក្នុងការសាងសង់លំនៅឋានចំនួន ១០០ខ្នង ជូនដល់បងប្អូនអតីតយុទ្ធជនក្នុងខេត្តបាត់ដំបង់។

 2026 08 20 19.22.312026 08 20 19.22.45

សកម្មភាពមនុស្សធម៌នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

2026 08 20 19.22.37

ដើម្បីស្តែងចេញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរជនដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារទឹកដី ក្រុមហ៊ុន ជីប ម៉ុង បានបរិច្ចាគថវិកា ផ្ទះ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ សរុបជាទឹកប្រាក់ចំនួន ២,២០០,០០០,០០០ រៀល (២.២ ពាន់លានរៀល) ដែលនឹងត្រូវប្រគល់ជូនបងប្អូនអតីតយុទ្ធជនដោយផ្ទាល់ នៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ។

2026 08 20 19.22.562026 08 20 19.23.03 

ជីប ម៉ុង ជឿជាក់យ៉ាងមុតមាំថា ដំបូលផ្ទះថ្មីនីមួយៗ មិនត្រឹមតែជាជម្រកការពារកម្តៅថ្ងៃនិងទឹកភ្លៀងប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវសេចក្តីសង្ឃឹម ភាពកក់ក្តៅ និងស្នាមញញឹមជាថ្មីជូនដល់គ្រួសារវីរជនកម្ពុជា។

2026 08 20 19.23.102026 08 20 19.23.172026 08 20 19.23.25

ខ្មែរជួយខ្មែរ! ក្រសួងកសិកម្ម បានប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់រហូតដល់ទៅ ៨តោន
ធី ស្រីល័ក្ខJULY 23 2025100 views

ក្រសួងកសិកម្ម បានប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់រហូតដល់ទៅ ៨តោន ខណៈរថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន ២គ្រឿងបានដឹកបន្លែជាង ៨ តោន ចេញពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ នៅខេត្តតាកែវ ឆ្ពោះទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

ចំពោះការប្រមូលទិញបន្លែងពីកសិករនេះដែរ គឺធ្វើឡើងក្រោមស្មារតី “ខ្មែរជួយខ្មែរ” ការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខដែលបានពលិកម្មក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។

៧

បន្ថែមពីលើនេះការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។

៨

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះក្រុមហ៊ុនវីរៈប៊ុនថាំ ដែលបានស្ម័គ្រចិត្តជួយធ្វើការដឹកជញ្ជូននេះដោយឥតគិតថ្លៃ។  ក្រសួង នឹងបន្តប្រមូលទិញ និងដឹកជញ្ជូនបន្លែចំនួន ៧ តោនបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ដល់កងកម្លាំងជួរមុខ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia