កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ រៀបចំដោយសហគ្រិនខ្មែរ ដើម្បីជួយអភិវឌ្ឍផ្នត់គំនិតបែបសហគ្រិនភាព និងនវានុវត្តភាពក្នុងវិស័យបច្ចេកវិទ្យា
Sreymom Cha•NOVEMBER 23 2026•

រាជធានីភ្នំពេញ — ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៦ — សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំកម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ វគ្គការប្រកួត សង្វៀនរ៉ូបូត ដ្រូន និង រ៉ុក្កែត កាលពីថ្ងៃទី១៣, ១៧, ១៩, និង ២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ វិទ្យាល័យបឹងត្របែក និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រកួត នេះត្រូវបានអនុវត្ត ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុន AI Farm Robotics Factory, សមាគមអភិវឌ្ឍន៍ ឧស្សាហកម្មរ៉ូបូតកម្ពុជា, និងដៃគូចូលរួមអនុវត្តកម្មវិធីផ្សេងៗទៀត។ 


កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ត្រូវបានរៀបចំឡើង ដើម្បីបណ្ដុះផ្នត់គំនិតបែបសហគ្រិនភាព បង្កើន សមត្ថភាពច្ចេកទេស និងពន្លឿនការបង្កើតគំរូផលិតផល ព្រមទាំងដំណោះស្រាយបច្ចេកវិទ្យា។ កម្មវិធីនេះ បែង ចែកជា ៣វិញ្ញាសារប្រកួត រួមមាន សង្វៀនរ៉ូបូត (Battlbotx), សង្វៀនដ្រូន (Dronament), និង សង្វៀនរ៉ុក្កែត (Rocketovation) ដែលអ្នកចូលរួមប្រកួតភាគច្រើនជា ប្អូនៗសិស្សថ្នាក់វិទ្យាល័យ និងនិស្សិតថ្នាក់ មហាវិទ្យាល័យ។

Photo 2026 11 23 16 44 56
 
ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាល និងជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា អនុញ្ញាតឱ្យយុវជន និងសិស្សនិស្សិត បង្ហាញពី សមត្ថភាពលើបច្ចេកវិទ្យាថ្មីៗ ដូចជា រ៉ូបូត ដ្រូន និងរ៉ុក្កែត។ កម្មវិធីនេះ ក៏បានទាក់ទាញចំណូលចិត្តយុវជន និង សិស្សនិស្សិតក្នុងការចូលរួមសិក្សាមុខវិជ្ជា STEM ដែលជាជំនាញមានតម្រូវការខ្ពស់នាពេលអនាគត។”


តាមរយៈកម្មវិធីនេះ ក្រុមប្រកួតនីមួយៗមិនត្រឹមតែទទួលបានចំណេះដឹងថ្មីៗពីវិស្វករជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានអនុវត្តជាក់ស្ដែង ដោយប្រើប្រាស់ចំណេះដឹងផ្នែក STEM ព្រមទាំង ជំនាញទាក់ទងនឹង វិស្វកម្មគីមី អគ្គិសនី មេកានិច អេឡិចត្រូនិច ការសរសេរកូដ និងបច្ចេកវិទ្យាបោះពុម្ព 3D ដើម្បីបង្កើតជា រ៉ូបូត ដ្រូន និងរ៉ុក្កែត សម្រាប់ប្រកួតប្រជែងក្រោមទម្រង់ជាកីឡា។ ក្រុមប្រកួតទាំងអស់ត្រូវតែគោរពទៅតាមលក្ខន្តិកៈ នៃវិញ្ញាសារនីមួយៗ ប៉ុន្តែអាចជ្រើសរើសការរចនារូបរាងបានដោយសេរី។ បន្ថែមលើចំណេះដឹង បច្ចេកទេស ទាំងនេះ ក្រុមប្រកួតទាំងអស់ក៏មានឱកាសរៀនធ្វើការងារជាក្រុមក្នុងការដោះស្រាយបញ្ហា បង្កើតផែនការប្រកួត និងរៀបចំយុទ្ធសាស្ដ្រនានា ដែលអាចជាទុនសម្រាប់ឱ្យអ្នកប្រកួតទាំង អស់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ និងបំពេញការងារប្រចាំថ្ងៃ។


ជាលទ្ធផល កម្មវិធី សង្វៀនសហគ្រិនបច្ចេកវិទ្យា ឆ្នាំ២០២៦ បានផ្ដល់ពានរង្វាន់ និងទឹកប្រាក់ទៅកាន់ ក្រុមជ័យលាភីឯកចំនួន ៩ ដែលបានឆ្លងកាត់ការប្រកួតជាច្រើនជុំ។ ដោយឡែក ក្រុមប្រកួតចំនួន ១១ ចុងក្រោយផ្សេងទៀតក៏បានទទួលរង្វាន់លើកទឹកចិត្ត លើការច្នៃប្រឌិត និងនវានុវត្តន៍។ ការប្រគល់ពានរង្វាន់ នេះ មិនមែនគ្រាន់តែជាការទទួលស្គាល់លទ្ធផលនៃ ការខិតខំរបស់ក្រុមដែលបានឈ្នះនោះទេ ប៉ុន្តែជាការលើក ទឹកចិត្តដល់យុវជនទាំងអស់ ឱ្យបន្តស្វែងរក ចំណេះដឹងថ្មីៗ និងបង្កើតវិជ្ជាជីវៈ ទាក់ទងនឹងវិស័យបច្ចេកវិទ្យា រ៉ូបូត ដ្រូន និង រ៉ុក្កែត សម្រាប់អនាគតប្រទេសជាតិ។


អំពីសហគ្រិនខ្មែរ៖


សហគ្រិនខ្មែរ (KE) ត្រូវបានបង្កើតឡើងជាបរធនបាលកិច្ចរាជរដ្ឋាភិបាល ដើម្បីអនុវត្តកម្មវិធី គាំទ្រ សហគ្រិនភាព និងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអត្ថគាហកៈ។ សហគ្រិនខ្មែរ មានគោលដៅ ក្លាយជាថ្នាលជាតិសម្រាប់ ការលើកកម្ពស់គ្រប់សកម្មភាពសហគ្រិនភាព តាមរយៈការ កសាងប្រព័ន្ធអេកូឡូស៊ី ការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ និងការជំរុញ ការវិនិយោគក្នុងវិស័យអាទិភាព។


ដើម្បីចូលរួម ឬស្វែងយល់បន្ថែម សូមទាក់ទង៖
ទំនាក់ទំនងៈ លោក វុធ ណូរ៉ា ប្រធានក្រុមអភិវឌ្ឍន៍សហគ្រិនភាព
អ៊ីម៉ែល: contact@khmerenterprise.info
ទូរស័ព្ទ: 023 900 855

Photo 2026 11 23 16 44 46

 

Photo 2026 11 23 16 44 36

 

Photo 2026 11 23 16 44 25

 

Photo 2026 11 23 16 44 14

 

Photo 2026 11 23 16 44 03

 

Photo 2026 11 23 16 43 51

 

Photo 2026 11 23 16 43 40

 

Photo 2026 11 23 16 43 29

 

Phnom Penh, November  20, 2026 — Khmer Enterprise organized TechnoPreneur Cambodia 2026 “Battlebotx, Dronament, and Rocketovation”, taking place on November 13, 17, 19, and 20, 2026, at Boeng Trabaek High School and Royal University of Phnom Penh. These competitions were organized in collaboration with AI Farm Robotics Factory, the Cambodia Robotics Industry Development Association, and other co-implementing partners.


TechnoPreneur Cambodia is designed to foster an entrepreneurial mindset, enhance technical capacity, and accelerate the development of product prototypes and technological solutions. This program comprises three competition themes, including Battlebotx, Dronament, and Rocketovation, with the majority of participants being high school and university students.


 
H.E. Dr. Chhieng Vanmunin, Delegate of the Royal Government and CEO of Khmer Enterprise, said, “TechnoPreneur Cambodia allows youths and students to showcase their skills in new technologies such as robots, drones, and rockets. The program also encouraged youth and students to study STEM subjects, which are in high demand in the future.”


Through this program, competing teams not only learn from expert engineers but also gain hands-on practice, applying STEM concepts and skills in chemical, electrical, mechanical, and electronic engineering, as well as coding and 3D printing, to build robots, drones, and rockets for competitive, sports-style events. While all teams must adhere to the specific regulations for each competition category, they are free to choose their own designs. In addition to this technical knowledge, all competing teams have the opportunity to work collaboratively to solve problems, develop competition plans, and devise strategies, skills that will serve as valuable assets for their future research and daily professional work.


As a result, the program awarded prizes and cash to 9 winning teams that successfully navigated multiple rounds of competition. Additionally, 11 finalist teams received runner-up awards recognizing their creativity and innovation. This award ceremony served not only to acknowledge the hard work of the winning teams but also to encourage all young people to continue seeking new knowledge and pursuing careers in robotics, drone technology, and rocketry for the future of the nation.

 

About Khmer Enterprise:


Khmer Enterprise (KE) is established as a trust fund of the Royal Government of Cambodia to implement entrepreneurial support programs and directly work with partners and beneficiaries. KE aims to become the national platform for promoting entrepreneurial activities by synergistically building the ecosystem, providing financial and non-financial support, and encouraging investment in prioritized sectors.

 

To Join or Learn More:
Focal Person: Mr. Vuth Nora, Lead Entrepreneurship Development
Email: contact@khmerenterprise.info
Phone Number: 023 900 855

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia