មិនចាញ់បរទេស! ចំណុចពិសេសៗទាំងនេះហើយធ្វើឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានកម្រិតដូចនឹងក្រុមហ៊ុនអឺរ៉ុប
Bunthoeun KoemMAY 27 2025

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនផលិតស្រាបៀរ ភេសជ្ជៈ និងទឹកពិសា ធំជាងគេនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេសក្រុមហ៊ុននេះត្រូវបានគ្រប់គ្រងដោយសហគ្រិនខ្មែរ ១០០ ភាគរយតែម្ដង។ កាន់តែអស្ចារ្យទៀតនោះ ខ្មែរ ប៊ែវើរីជីស ក៏ជាក្រុមហ៊ុនមួយដែលមានកម្រិតស្ដង់ដារដូចទៅនឹងក្រុមហ៊ុនផលិតភេសជ្ជៈល្បីៗនៅតំបន់អឺរ៉ុបផងដែរ ដោយផ្អែកទៅលើចំណុចពិសេសៗដូចខាងក្រោម៖

 

១. គ្រឿងចក្រ និងបច្ចេកទេសផលិត

 

ត្បិតថារោងចក្រ ខ្មែរ ប៊ែវើរីជីស ស្ថិតនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែសម្រាប់គ្រឿងចក្រ និងបច្ចេសទេសក្នុងការផលិត គឺក្រុមហ៊ុនបាននាំចូលពីដៃគូផ្គត់ផ្ដង់ល្បីៗនៅតំបន់អឺរ៉ុប ដែលមានបទពិសោធន៍រាប់រយឆ្នាំនៅក្នុងឧស្សាហកម្មផលិតភេសជ្ជៈនេះ។ ជាក់ស្ដែងដូចជាក្រុមហ៊ុន Ziemann, KHS, Veolia, Siemen, Filtrox, Haffmans, Centec, Atlas Copco និងជាពិសេសក្រុមហ៊ុន Krones របស់ប្រទេសអាល្លឺម៉ង់ គឺជាអ្នកផ្ដត់ផ្គង់គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាសម្រាប់ផលិតស្រាបៀរ និងភេសជ្ជៈទាំងអស់របស់ ខ្មែរ ប៊ែវើរីជីស។

 

484487121 1051682863670881 1727103389698164236 N

 

២. វត្ថុធាតុដើម និងរសជាតិ

 

ចំពោះវត្ថុធាតុដើម និងរសជាតិ នៃការផលិតស្រាបៀរ ក៏ដូចជាភេសជ្ជៈវិញ គឺក្រុមហ៊ុនបានសហការជាមួយដៃគូល្បីៗនៅតំបន់អឺរ៉ុបដូចគ្នា ដើម្បីធ្វើយ៉ាងណាឲ្យការផលិតទទួលបាននូវស្ដង់ដារខ្ពស់ និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់។ ដោយក្នុងនោះក្រុមហ៊ុនបានចាប់ដៃជាមួយនឹងក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុន Kersia ដែលជាក្រុមហ៊ុនឈានមុខគេប្រចាំទ្វីអឺរ៉ុបក្នុងការផ្គត់ផ្គង់សុវត្ថិភាពផ្នែកជីវសាស្ត្រ ធ្វើឱ្យម្ហូបអាហារ និងភេសជ្ជៈ ស្អាតមានអនាម័យល្អ ។

 

ក្រុមហ៊ុន Archer Daniels Midland ឬហៅកាត់ថា ADM ដែលជាក្រុមហ៊ុនសាជីវកម្មកែច្នៃម្ហូបអាហារ និងពាណិជ្ជកម្មពហុជាតិរបស់អាមេរិក ដែលមានបទពិសោធន៍ជាង ១២០ ឆ្នាំ និងក្រុមហ៊ុន Barthaas ដែលជាក្រុមហ៊ុនដៃគូផ្គត់ផ្គង់ផ្កាហប់លំដាប់ពិភពលោក មានរោងចក្រនៅសហរដ្ឋអាមេរិក អូស្ត្រាលី និង អឺរ៉ុបផងដែរ។

 

494179368 1088716373300863 3713538628543450674 N

 

៣. ធនធានមនុស្ស

 

ធនធានមនុស្ស គឺជាទ្រព្យដ៏ចាំបាច់បំផុតមួយរបស់ ខ្មែរ ប៊ែវើរីជីស ហើយក៏ជាកម្លាំងចលករដ៏សំខាន់នៅក្នុងការអភិវឌ្ឍក្រុមហ៊ុន ក៏ដូចជាសេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល ដែលក្រុមហ៊ុនបានយកចិត្ដទុកដាក់ និងបណ្ដុះបណ្ដាលជាប្រចាំ។ ហើយក្រុមហ៊ុនតែងតែបញ្ជូនបុគ្គលិក ទៅសិក្សាដើម្បីពង្រីងចំណេះដឹង និងបណ្ដុះជំនាញកាន់ច្បាស់លើផ្នែកគ្រប់គ្រងដំណើរការផលិតកម្មស្ដង់ដារពិភពលោកនៅបរទេស ជាពិសេសនៅតំបន់អឺរ៉ុបដែរ។

 

Photo 2025 05 27 10 04 06 (2)

 

ជាក់ស្ដែងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ អ្នកឧញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានដឹកនាំថ្នាក់ដឹកនាំជាន់ខ្ពស់សរុប ១៨ រូបទៅទស្សនៈកិច្ចនៅ​​ទ្វីបអឺរ៉ុបផងដែរ។ ដោយក្នុងនោះក្រុមការងារគឺបានចុះទៅសិក្សា និងត្រួតពិនិត្យដោយផ្ទាល់នៅក្នុងក្រុមហ៊ុនដៃគូដូចជា ក្រុមហ៊ុន Kersia ក្រុមហ៊ុន Archer Daniels Midland និងក្រុមហ៊ុន Barthaas ដើម្បីស្វែងយល់ពីបទពិសោធ និងការអភិវឌ្ឍបន្ថែម ពីក្រុមហ៊ុនទាំងនេះយកមកអនុវត្ត និងធ្វើយ៉ាងណាឱ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស អាចឈរជើងរាប់រយឆ្នាំទៅមុខ។

 

អ្វីដែលកាន់តែរំភើបទៀតនោះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានទទួលមេដាយមាសសរុប ៨ ក្នុងឆ្នាំ​២០២៥ ពី MONDE SELECTION ដែលជាស្ថាប័នវាយតម្លៃស្តង់ដាគុណភាពផលិតផលលំដាប់ពិភពលោក។ សមិទ្ធផលដ៏អស្ចារ្យនេះ បានធ្វើឱ្យរោងចក្រលំដាប់ពិភពលោក ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយពិសេស និងច្រើនជាងគេនៅកម្ពុជា ព្រមទាំងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនឈ្នះមេដាយមាសរយៈពេល១០ ឆ្នាំ ជាប់ៗគ្នាផងដែរ៕

 

Photo 2025 05 27 10 05 28

Photo 2025 05 27 10 04 56

Photo 2025 05 27 10 05 39

Photo 2025 05 27 10 05 14

Photo 2025 05 27 10 05 52

lPhoto 2025 05 27 10 04 15

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia