ភ្នំពេញ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ — មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក មានសេចក្តីរីករាយក្នុងការប្រកាសបើកដំណើរការឡើងវិញនូវសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រី។
ខេមា មានមោទនភាពក្នុងការផ្តល់សេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីជូនដល់ស្ត្រីគ្រប់រូបចាប់តាំងពីឆ្នាំ២០១២មក។ បន្ថែមលើសេវាកម្មដែលមានស្រាប់នៅសាខាបឹងកេងកង យើងមានក្តីរីករាយក្នុងការនាំយកសេវាកម្មថែទាំសុខភាពស្ត្រីពេញលេញមកកាន់មន្ទីរពេទ្យអន្តរជាតិខេមាទួលគោកជាថ្មីម្តងទៀត ដើម្បីផ្តល់ភាពងាយស្រួល និងនៅជិតក្រុមគ្រួសារនានាសរស់នៅជុំវិញតំបន់ទួលគោក ដែលបានផ្តល់ទំនុកចិត្តមកលើយើងអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
សេវាកម្មទាំងនេះរួមមាន៖ ការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ(មុនពេលសម្រាល) ការពិគ្រោះយោបល់ផ្នែករោគស្ត្រី ការពិនិត្យអេកូសាស្ត្រផ្នែកសម្ភពនិងរោគស្ត្រី ការផ្តល់ប្រឹក្សាអំពីការរៀបចំផែនការគ្រួសារ ការពិនិត្យរកមហារីកសុដន់និងមហារីកមាត់ស្បូន ការឆ្លុះពិនិត្យមាត់ស្បូន (Colposcopy) និងការពិនិត្យព្យាបាលរោគស្ត្រីផ្សេងទៀត។ បងប្អូនស្ត្រីដែលមានផ្ទៃពោះរហូតដល់ពេលសម្រាល អាចបន្តទទួលការថែទាំដោយយកចិត្តទុកដាក់ពីរមន្ទីរពេទ្យអន្តរជាតិខេមាទួលគោក ដែលបច្ចុប្បន្នមានបំពាក់នូវបរិក្ខារ និងសម្ភារៈគ្រប់គ្រាន់សម្រាប់ការសម្រាលកូនទាំងតាមបែបធម្មជាតិ និងដោយវះកាត់។
លើសពីនេះទៀតយើងមានសេវាបន្ថែមសម្រាប់ការសម្រាលបុត្រដោយពុំមានការឈឺចាប់។ សូមជម្រាបថាមន្ទីពេទ្យយើងខ្ញុំមានវេជ្ជបណ្ឌិតឯកទេស និងជំនាញផ្នែកចាក់ថ្នាំបំបាត់ការឈឺចាប់ពេលសម្រាល និងក្រោយពេលសំរាលប្រកបដោយប្រសិទ្ធភាពដែលបច្ចេកទេសនេះត្រូវបានប្រើប្រាសដោយពេញនិយមសំរាប់ស្ត្រី សម្រាលបុត្រជាច្រើនទាំងនៅក្នុង និងក្រៅប្រទេស។

វេជ្ជ. សោម លក្ខិណា ប្រធានមន្ទីរពេទ្យអន្តរជាតិខេមាទួលគោកបានមានប្រសាសន៍ថា "ខ្ញុំមានសេចក្តីរីករាយដែលខេមាទួលគោកបាននាំយកសេវាកម្មសម្រាលដោយមិនមានការឈឺចាប់ជូនមាតា ដែលតែងមានការភ័យខ្លាចក្នុងការសម្រាល ពោរពេញដោយភាពរីករាយក្នុងការជួបមុខកូនក្រោយពេលសម្រាល។"


សេវាកម្មទាំងនេះត្រូវបានដឹកនាំដោយក្រុមគ្រូពេទ្យឯកទេសផ្នែកសុខភាពស្ត្រី និងផ្នែកបំបាត់ការឈឺចាប់ដែលមានបទពិសោធន៍ព្យាបាលជាង២០ឆ្នាំ។ ក្រុមគ្រូពេទ្យរបស់យើងអាចផ្តល់ការពិគ្រោះយោបល់ជាភាសាខ្មែរ និងភាសាអង់គ្លេស។
សម្រាប់ការណាត់ជួប និងការសាកសួរព័ត៌មាន៖
មន្ទីរពេទ្យអន្តរជាតិ ខេមា ទួលគោក
លេខទូរស័ព្ទ៖ 092 616 113, 096 36 16 113



