ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារជូន ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ អតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា «សម្តេចសេដ្ឋវិទូភក្តី គាត ឈន់»។

ការប្រោសព្រះរាជទានគោរមងារជាសម្ដេច ជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ បន្ទាប់ពីឯកឧត្ដម បានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញា ស្មារតី ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ២០១៣ ព្រមទាំងបានចូល រួមចំណែកដឹកនាំពង្រឹងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ ជួយលើកស្ទួយជីវភាពប្រជារាស្ត្របានល្អ ប្រសើរ រក្សាបាននូវឯករាជ្យជាតិ និងបូរណភាពទឹកដី ក្រោមកិច្ចដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់ នៃព្រះរាជាណាចក្រកម្ពុជា៕



