ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បុរី គៀងហ៊ត បានប្រកាសផ្តល់ជូនប្រូម៉ូសិនពិសេស “សេះមាសនាំសំណាង អាំងប៉ាវនាំលាភ” ដោយមានការបញ្ចុះតម្លៃរហូតដល់ ១២ ០០០ ដុល្លារ"ព្រមទាំងលក្ខខណ្ឌបង់ប្រាក់ងាយស្រួលត្រឹមតែ" ៥០០ ដុល្លារក្នុង១ខែ និងមានឱកាសចាប់អាំងប៉ាវឈ្នះទឹកប្រាក់រហូតដល់ ១៦៨ ដុល្លារភ្លាមៗ។ អ្វីដែលពិសេសបំផុតនោះគឺ ផ្ទះមានគុណភាពខ្ពស់ និងអាចចូលរស់នៅបានឆាប់រហ័ស។
សូមជម្រាបថា បុរី គៀងហ៊ត ៥០ម៉ែត្រ (គម្រោងទី៦) ជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋានដែលផ្តោតសំខាន់លើគុណភាពសំណង់ និងការប្រគល់ផ្ទះជូនអតិថិជនឱ្យទាន់ពេលវេលា។ លំនៅឋាននីមួយៗត្រូវបានរចនាឡើងដោយស្ថាបត្យករជំនាញៗ តាមរចនាបថទំនើប និងពេញនិយមបំផុតសម្រាប់ការរស់នៅ។

គម្រោងនេះមានទីតាំងស្ថិតនៅលើបណ្តោយផ្លូវរដ្ឋ ៣០ម៉ែត្រ (ផ្លូវព្រៃស) កែងជាមួយផ្លូវរដ្ឋ ៥០ម៉ែត្រ ឆ្ពោះទៅកាន់ផ្សារទំនើបអ៊ីអន ៣ ទល់មុខវត្តអង្គមេត្រី ដោយចំណាយពេលត្រឹមតែ ៧នាទីប៉ុណ្ណោះពីស្តុបចំការដូង។ ទីតាំងនេះជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំង ហ៊ុមព័ទ្ធដោយគម្រោងអភិវឌ្ឍន៍ធំៗជាច្រើន និងកំពុងក្លាយជាតំបន់អភិវឌ្ឍន៍លឿនបំផុតមួយក្នុងរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលទាំងការរស់នៅ និងការប្រកបអាជីវកម្ម។
ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងបុរីមានផ្លូវធំទូលាយ គ្មានផ្លូវទាល់ និងតភ្ជាប់ទៅនឹងផ្លូវរដ្ឋដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ។ ក្នុងបុរីក៏មានសួនច្បារដ៏ស្រស់ស្អាតធំៗចំនួនពីរ ដែលផ្តល់នូវគុណតម្លៃពិសេសសម្រាប់ការរស់នៅផ្សារភ្ជាប់ជាមួយធម្មជាតិបៃតង រួមមាន៖ កន្លែងសម្រាប់អង្គុយលេងសម្រាកកាយ, សួនកុមារ (Playground), និងផ្លូវសម្រាប់ដើរហាត់ប្រាណធំទូលាយ ដើម្បីផ្តល់នូវសេចក្តីសុខសុភមង្គលដល់អ្នករស់នៅ។ លើសពីនេះ បុរីមានបំពាក់កាមេរ៉ាសុវត្ថិភាព ២៤ម៉ោង នៅគ្រប់ច្រកចេញ-ចូល ដែលត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ ដើម្បីធានាសុវត្ថិភាពជូនអតិថិជន។ ការសម្អាតអនាម័យជុំវិញគម្រោងជាប្រចាំ ក៏បានជួយលើកកម្ពស់សោភ័ណភាព និងបរិយាកាសស្រស់ស្រាយផងដែរ។

ជាមួយនឹងការប្តេជ្ញាចិត្តសម្រាប់ការរីកចម្រើនយូរអង្វែងនាថ្ងៃអនាគត បុរី គៀងហ៊ត មិនត្រឹមតែផ្តល់ជូនសំណង់ដែលមានគុណភាពរឹងមាំ និងសេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតនូវសហគមន៍មួយដ៏រីករាយ ស៊ីវិល័យ និងគួរឱ្យចង់រស់នៅ។ គុណភាពសំណង់រឹងមាំ សេវាកម្មល្អ សោភ័ណភាពប្រណិត សុវត្ថិភាពពេញលេញ រួមជាមួយបរិស្ថានស្រស់បំព្រង គឺជាលក្ខណៈពិសេសដែលធ្វើឱ្យអតិថិជនទទួលបាននូវភាពកក់ក្តៅពី បុរី គៀងហ៊ត ៥០ម៉ែត្រ គម្រោងទី៦។ បុរី គៀងហ៊ត ផ្តល់ភាពកក់ក្តៅក្នុងការរស់នៅ!!!
ដូច្នេះសម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះ និងចង់ទទួលបានប្រម៉ូសិនដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ សូមទាក់ទងទៅកាន់បុរី គៀងហ៊ត បានតាមរយៈលេខទូរស័ព្ទ៖ 016 685 687 ឬតេឡេក្រាម (Telegram)៖ https://t.me/borey_keanghort ឬក៏អាចអញ្ជើញមកកាន់ទីតាំងការិយាល័យលក់របស់បុរីផ្ទាល់បាន៖ https://bit.ly/BoreyKeanghort៕



