(កំពង់ធំ)៖ នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ “ចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូចនិងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅខេត្តកំពង់ធំ” ដោយមានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ, ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារសហគ្រាសធុនតូច និងមធ្យម និងថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបងប្អូនសហគ្រិន អាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង ៨០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ សហគ្រិនខ្មែរ, រដ្ឋបាលខេត្តកំពង់ធំ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដែលបានរៀបចំកម្មវិធីដ៏ សំខាន់នេះ ឡើង ដើម្បីជួយបង្កើនសមត្ថភាពរបស់អាជីវករ ពាណិជ្ជករ កសិករ ពិសេសសហគ្រិនវ័យក្មេង និងធុរកិច្ចថ្មីនៅក្នុងខេត្តកំពង់ធំ ឱ្យកាន់តែមានភាពប្រកួតប្រជែង អាចបង្កើតផលិតផលថ្មី និងតម្លៃបន្ថែមថ្មី ហើយអាចឈរជើងបាន និងរីកលូតលាស់ទៅថ្ងៃមុខ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចខេត្តកំពង់ធំ ក្លាយជាចន្ទល់សេដ្ឋកិច្ចមួយរបស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា នេះគឺជា គោលដៅ និងជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលចង់ឃើញខេត្តកំពង់ធំក្លាយទៅ ជាមូលដ្ឋានផលិតកម្ម វិនិយោគ និងទេសចរណ៍ ដែលអាចបង្កើតការងារ មុខរបរ ប្រាក់ចំណូល និងលើកកម្ពស់ ជីវភាពប្រជាជនកាន់តែល្អប្រសើរឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានកត់សម្គាល់ផងដែរថា ថ្វីត្បិតខេត្តកំពង់ធំមានសក្តានុពលច្រើន មានផ្ទៃដីក៏ធំ ហើយចំនួនប្រជាជនក៏ច្រើនគួរសមពិតមែន ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ខេត្តកំពង់ធំ ដូចជា ចំណូលប្រជាជនម្នាក់ធៀបនឹង ផសស មានសន្ទុះទាប ហើយអត្រានៃភាព ក្រីក្រខ្ពស់ក្នុងខណៈដែលចំនួនសហគ្រាសពាណិជ្ជកម្មនៅមានតិចនៅឡើយធៀបនឹងខេត្តដទៃ។ តួលេខនេះ គូសបញ្ជាក់ឱ្យឃើញថាបងប្អូនខេត្តកំពង់ធំយើងជាច្រើននៅប្រកបរបរធ្វើស្រែចម្ការជាលក្ខណៈគ្រួសារ នៅឡើយ និងពុំទាន់មានកម្រិតសហគ្រិនភាពច្រើននៅឡើយទេ។ ដូចនេះ យើងត្រូវលើកស្ទួយ សហគ្រិនភាព ដែលជាមេទ័ពក្នុងសេដ្ឋកិច្ចឱ្យបានច្រើន ដើម្បីជំរុញការអភិវឌ្ឍកំណើន និងការបង្កើតតម្លៃ បន្ថែមក្នុងសេដ្ឋកិច្ច សម្រាប់ធ្វើបែងចែកផ្លែផ្កានៃកំណើន ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាជន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចថា រាជរដ្ឋាភិបាលមានទស្សនវិជ្ជាចាត់ទុកវិស័យ ឯកជន រួមមានបងប្អូនកសិករ សិប្បករ អាជីវករទាំងអស់ ដែលកម្ពុជាយើងមានកម្លាំងពលកម្មប្រមាណ ១០លាននាក់ គឺជាអ្នកបង្កើតតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច។ ហើយកម្មវិធីនាថ្ងៃនេះ មានគោលដៅគាំទ្រ សហគ្រិនភាព ដើម្បីបណ្តុះ ទាំងអ្នកដែលមានទេពកោសល្យពីកំណើត និងទាំងអ្នកដែលចង់ចេះ ចង់ដឹង និងចង់ចាប់ផ្តើមអាជីវកម្ម ឱ្យក្លាយទៅជា “មេទ័ពសេដ្ឋកិច្ច”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់បន្ថែមថា សហគ្រិនភាពគឺជាទេពកោសល្យសំខាន់មួយ ទាមទារឱ្យមានចរិត អាកប្បកិរិយា ឥរិយាបថតស៊ូ ព្យាយាមចង់ចេះ ចង់ដឹង ចង់ធ្វើអាជីវកម្ម ប៉ុន្តែក៏ត្រូវពឹងផ្អែកលើឱកាស បរិស្ថានសង្គម បរិស្ថានសេដ្ឋកិច្ច ឬ ប្រព័ន្ធអេកូឡូស៊ីអំណោយផល ទើបសហគ្រិនទាំងនោះអាចងើបឡើងរួច។ ដូចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានរំលឹកថា វិស័យសាធារណៈត្រូវដើរតួជាអ្នកតម្រង់ផ្លូវ គាំទ្រសហគ្រិន មិនខ្ទប់សក្តានុពលវិស័យឯកជន និងជាពិសេសកសាងលក្ខខណ្ឌឱ្យវិស័យឯកជនមាន ឱកាសងើបឈរខ្លាំងឡើង ទាំងក្នុងកត្តាគោលនយោបាយ អប់រំ ហិរញ្ញវត្ថុ ច្បាប់ទម្លាប់។ល។

ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងផងដែរថាក្នុងបរិការណ៍ដែល ពិភពលោក រួមទាំងភូមិសាស្ត្រនយោបាយ ជាភូមិសាស្ត្រសេដ្ឋកិច្ច បច្ចេកវិទ្យា បរិយាកាសបរិស្ថានផ្លាស់ប្តូរ ឥតឈប់ឈរ យើងត្រូវគិតគូរឡើងវិញអំពីការរៀបចំ ឬ ធ្វើបច្ចុប្បន្នកម្មក្របខ័ណ្ឌនៃការបណ្តុះមេទ័ព ឬបណ្តុះទ័ពស្រួចក្នុងវិស័យឯកជន ឱ្យទាន់សភាពការណ៍ ជាពិសេសសម្រាប់សហគ្រិនថ្មីៗ។ ក្រៅពីនេះ សង្គ្រាមឈ្លានពានរបស់ថៃបានគូសបញ្ជាក់ពីភាពចាំបាច់ និងភាពបន្ទាន់ថែមទៀត របស់ប្រទេសកម្ពុជា ក្នុងការចេះរៀនសូត្រពង្រឹងសមត្ថភាពផលិតដោយខ្លួនឯង ប្រកួតប្រជែងជាមួយគេជាពិសេសបន្ថយ ការនាំចូល បង្កើនការផលិត និងសេវាកម្ម។ ដូច្នេះ កម្មវិធីនេះក៏អាចចាត់ទុកថាជាការកសាងសមត្ថភាព ផលិតទំនិញក្នុងស្រុក ដើម្បីប្រើប្រាស់ខ្លួនឯងជំនួសការនាំចូលផង ហើយសម្រាប់បម្រើការនាំចេញទៅ ខាងក្រៅផង ព្រមទាំងជាការប្តូរផ្នត់គំនិតពីការពឹងផ្អែកឱ្យទៅជាការជួយឱ្យមានសមត្ថភាពរកចំណូលដោយ ខ្លួនឯង ដែលពាក្យសាមញ្ញថា “បង្រៀនឱ្យចេះរកត្រី ជាជាងឱ្យត្រី”។ នេះទើបជាការធ្វើសេដ្ឋកិច្ច ពិតប្រាកដរបស់ប្រទេស ហើយត្រូវអនុវត្តនៅគ្រប់ខេត្តទាំងអស់ ទើបយើងរឹងមាំបាន។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តាំផ្ញើដល់សិស្សានុសិស្សឱ្យមានក្តីសង្ឃឹម កុំឱ្យគិត ថាភាពក្រីក្រធ្វើឱ្យយើងធ្វើអ្វីមិនកើត ផ្ទុយទៅវិញត្រូវយកភាពក្រីក្រមកបង្កើតជាឆន្ទៈ និងឥរិយាបថ ដើម្បីឱ្យយើងក្លាយជាមនុស្សខ្លាំង និងបានណែនាំឱ្យសិស្សានុសិស្ស “ស្រមៃឱ្យធំ តែចាប់ផ្តើមពីកិច្ចការ តូចតាចជាមុន”។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានបង្ហាញនូវក្តីសង្ឃឹមថា សិស្សានុសិស្ស មួយចំនួនដែលចូលរួមក្នុងកម្មវិធីនេះនឹងអាចក្លាយទៅជាសហគ្រិនខ្មែរដ៏ចំណាននាពេលអនាគត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ទាំង ក្រុមការងាររាជរដ្ឋាភិបាល គាំទ្រកម្មវិធីនេះឱ្យបានជោគជ័យ ដើម្បីជាជោគជ័យរបស់ប្រជាជនខេត្តកំពង់ធំ និងខេត្តកំពង់ធំទាំងមូល ហើយត្រូវចាត់ទុកការចូលរួមនេះ ជាការចូលរួមកសាងជាតិ និងពង្រឹងសមត្ថភាព កសាងជាតិរបស់យើងទៅថ្ងៃមុខឱ្យរុងរឿង។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់នូវម៉ាស៊ីនបូមទឹកចំនួន៣០គ្រឿង ម៉ាក Honda ដែលឧបត្ថម្ភដោយក្រុមហ៊ុន NCX តាមរយៈកិច្ចសហការគម្រោងរវាង សហគ្រិនខ្មែរ និងអង្គការ Grow Asia Partnership ជូនដល់កសិករចំនួន ៣ សហគមន៍ ក្នុងខេត្តកំពង់ធំ។











H.E. Vongsey Vissoth, Permanent Deputy Prime Minister, Presided Over the Launch of an Entrepreneurship Support Program Cluster for Students, Startups, Smallholder Farmers, and MSMEs in Kampong Thom Province
Kampong Thom, Cambodia – June 6, 2026
H.E. Vongsey Vissoth, Permanent Deputy Prime Minister, Minister in Charge of the Office of the Council of Ministers, and Chairman of the Royal Government Working Group for Kampong Thom Province, presided over the launch ceremony of the “Entrepreneurship Support Program Cluster for Students, Startups, Smallholder Farmers, and Micro, Small and Medium Enterprises (MSMEs) in Kampong Thom Province” which was also attended by H.E. Huot Hak, Minister of Tourism, H.E. Nuon Pharat, Governor of Kampong Thom Province, H.E. Dr. Chhieng Vanmunin, Delegate of the Royal Government in Charge as CEO of Khmer Enterprise, H.E. Kao Thach, Delegate of the Royal Government in Charge as Director General of the Agricultural and Rural Development Bank (ARDB), Mr. Chea Sopheak, CEO of the SME Bank of Cambodia, leaders, and officials of the relevant ministries and institutions as well as entrepreneurs, business owners, teachers, and students, in a total of more than 800 participants.
At the outset, H.E. Permanent Deputy Prime Minister highly commended and expressed his appreciation and gratitude to Khmer Enterprise, the Kampong Thom Provincial Administration, relevant ministries and institutions, and the private sector for organizing this important initiative. He noted that the program aims to strengthen the capabilities of business owners, traders, farmers, young entrepreneurs, and startups in Kampong Thom, enabling them to become more competitive, create new products and add value, and build sustainable and growth enterprises, diversifying the Kampong Thom’s economic base and transforming the province into one of Cambodia’s key economic pillars.
He further stated that this vision aligns with the aspirations of Samdech Moha Borvor Thipadei Hun Manet, who envisions Kampong Thom as a center for production, investment, and tourism capable of creating jobs, generating incomes, and enhancing livelihoods for local communities.
H.E. Permanent Deputy Prime Minister observed that despite Kampong Thom’s significant potential, large land area, and sizable population, its socio-economic development indicators remain relatively modest; for instance, per capita income compared to provincial GDP remains low, poverty rates are comparatively high, and the number of registered enterprises is still limited compared to other provinces. These figures suggest that many residents continue to rely primarily on family-based agricultural activities and that entrepreneurship remains relatively low. Therefore, he stressed the importance of promoting entrepreneurship, describing entrepreneurs as the “economic generals” who drive growth, development, and value creation in the economy, ultimately improving people’s living standards.
He highlighted that the Royal Government views the private sector—including farmers, artisans, traders, and entrepreneurs with a workforce of approximately 10 million people—as the primary creators of value in Cambodia’s economy. The purpose of the program, therefore, is to nurture both naturally gifted entrepreneurs and individuals who are eager to learn, innovate, and start businesses, helping them become future “economic generals.” H.E. Vongsey Vissoth emphasized that entrepreneurship requires not only talent but also perseverance, curiosity, a willingness to learn, and a strong entrepreneurial mindset, but also depends on favorable opportunities, a supportive social and economic environment, and a strong entrepreneurial ecosystem. In this regard, he underscored the responsibility of the public sector to act as an enabler and guide, rather than an obstacle, by creating favorable conditions through policies, education, financing, legal frameworks, and other support mechanisms.
The Permanent Deputy Prime Minister also noted that, in a world characterized by rapidly changing geopolitical, economic, technological, and environmental conditions, Cambodia must continuously adapt and modernize its approach to developing entrepreneurial talent and private-sector leadership, particularly among emerging entrepreneurs.
Furthermore, he remarked that Thailand’s recent acts of aggression have reinforced the urgency for Cambodia to strengthen its domestic production capabilities, enhance competitiveness, reduce dependence on imports, and expand local production and services. In this context, the program serves as an important platform for building national productive capacity, supporting domestic manufacturing for local consumption and export markets, and encouraging a shift from dependency toward self-reliance and income generation; as he put it, the philosophy is to “teach people how to catch fish rather than simply give them fish.” He stressed that this represents the true foundation of economic development and should be implemented across all provinces to strengthen Cambodia’s resilience.
Before concluding, H.E. Permanent Deputy Prime Minister encouraged students to remain hopeful and not allow poverty to limit their potential, transforming hardship into determination and resilience, and advised them to “dream big, but start with small steps.” He expressed confidence that some of the students participating in the program would become successful Cambodian entrepreneurs in the future. He also called upon local authorities, relevant institutions, and government working groups to fully support the program’s implementation, emphasizing that its success would benefit not only the people of Kampong Thom but also the province as a whole, serving as a meaningful contribution to nation-building and to strengthening Cambodia’s long-term development capacity.
On the occasion, H.E. Permanent Deputy Prime Minister also handed over 30 Honda water pump machines, sponsored by NCX Company through the collaboration between Khmer Enterprise and Grow Asia Partnership, to three agricultural cooperatives in Kampong Thom Province.


