សម្តេចតេជោ ហ៊ុន សែន ស្នើទៅរដ្ឋាភិបាលចិនឲ្យពិចារណាលើគម្រោងសង់ផ្លូវស្ពានតភ្ជាប់ខេត្ដ ២ នេះ
Bunthoeun KoemMAY 27 20263 K views

សម្តេចតេជោ តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជានៅតែយកចិត្តទុកដាក់ខ្ពស់លើគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ និងបានស្នើឱ្យមិត្តចិនពិចារណាលើគម្រោងនេះ។

 

708049830 1617897913025323 1887111501174759789 N

 

ថ្លែងនៅក្នុងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន៩៦៦នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង សម្ដេចតេជោ​បានបញ្ជាក់ថា ការតភ្ជាប់បណ្តាញដឹកជញ្ជូនរវាងខេត្តជុំវិញបឹងទន្លេសាបទាំងផ្លូវទឹក និង​ផ្លូវគោក មានសារៈសំខាន់ណាស់សម្រាប់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

 

ក្នុងឱកាសនោះសម្តេចក៏បានលើកឡើងពីគម្រោងផ្លូវជាតិលេខ៥០សេ ដែលជាផ្លូវមួយខ្សែតភ្ជាប់​រវាង​ខេត្ត​កំពង់​ឆ្នាំង និងខេត្តកំពង់ធំ ព្រោះគម្រោងផ្លូវមួយខ្សែនេះត្រូវបានសម្តេចតេជោប្រកាសពីការសាងសង់ក្នុង​ពេល​សម្តេច​នៅកាន់តួនាទីជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ គម្រោងមួយនេះមិនទាន់បាន​ដំណើរ​​ការនៅ​ឡើយទេ។

 

708102802 1617904839691297 4306255548344614708 N

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីនៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក​ជញ្ជូន ធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់​ផ្លូវ​ជាតិលេខ៥០សេ និងស្ពាន ដែ​ល​មា​ន​ប្រវែង​សរុប​ជិត​៦០គីឡូម៉ែត្រ​នេះ ត្រូវបានសិក្សារួចរាល់ហើយ។ គម្រោងសាងសង់ផ្លូវ៥០សេ នឹងសាង​សង់ជាផ្លូវបេតុងកៅស៊ូ (AC) និងមានលូជាង១០០កន្លែង មានស្ពានដើម្បីបើកមុខទឹកឱ្យត្រី​ឆ្លង​កាន់ និងសម្រាប់ប្រជាពលរដ្ឋអាចអ៊ំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយ​នឹង​ស្ពាន​ដ៏វែងមួយ មានប្រវែងរហូតដល់៤គីឡូម៉ែត្រ ដែលជាស្ពានវែងជាងគេនៅកម្ពុជា។

 

បច្ចុប្បន្ននេះ បើទោះបីគម្រោងនេះមិនទាន់មានដំណើរការក្តី អាជ្ញាធរតាមរយៈក្រុមហ៊ុនគ្លូ​ប៊ល​គ្រីន បានសាងសង់ផ្លូវដី​ពីឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ប្រវែង ១៧គីឡូម៉ែត្រ។ ការលើកកម្ពស់ផ្លូវដីនេះ ជួយសម្រួលឱ្យប្រជាពលរដ្ឋធ្វើ​ចរាចរណ៍​បានទាំងខែវស្សា និងខែប្រាំង ព្រោះលែងលិចទឹកទន្លេក្នុង​ខែវស្សា​ដូចឆ្នាំមុនៗ​ទៀត​ហើយ៕

 

Fn 2026 05 27 03 10 19 56

Fn 2026 05 27 03 10 18 490

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia