ដីត្រូវប៉ាន់មនុស្សមានការងារធ្វើ! ខេត្ដសំណាង ២ នេះទទួលបានគម្រោងវិនិយោគ ២៧១ សម្រាប់ ១១ ខែឆ្នាំ២០២៥
Bunthoeun KoemDECEMBER 4 20254.4 K views

ខេត្ដកំពង់ស្ពឺ និងខេត្ដស្វាយរៀង គឺជាខេត្ដទទួលបានគម្រោងវិនិយោគច្រើនជាងគេ ដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅក្នុងរយៈពេល ១១  ខែក្នុងឆ្នាំ២០២៥នេះ។ ដោយបូកបញ្ចូលគ្នាគឺមានគម្រោងវិនិយោគសរុបចំនួន ២៧១ គម្រោងឯណោះនៅក្នុងចំណោមគម្រោងសរុប ៦០៩ នៅទូទាំងប្រទេស។

 

យោងតាមរបាយការណ៍របស់ CDC ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៩.៥ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារជាង ៤២៦ ០០០ កន្លែង។ ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីតម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។

 

អ្វីដែលចាប់អារម្មណ៍ក្នុងចំណោមគម្រោងវិនិយោគសរុប ៦០៩ គម្រោងខាងលើគឺខេត្ដកំពង់ស្ពឺទទួលបានគម្រោងវិនិយោគចំនួន ១៣៦ គម្រោង និងខេត្ដស្វាយរៀងទទួលបានគម្រោងវិនិយោគ ១៣៥ គម្រោងឯណោះ ក្លាយជាខេត្ដទទួលបានគម្រោងវិនិយោគច្រើនជាងគេ៕

 

595138076 1321451216679808 6928069473223241343 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia