ខេត្ដសក្ដានុពល! ខេត្ដ១នេះទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៣ កន្លែង
Bunthoeun KoemAUGUST 19 20261.5 K views

អបអរសាទរសម្រាប់ប្រជាពលរដ្ឋនៅខេត្ដកំពង់ស្ពឺ ខណៈខេត្ដកំពុងមានសក្ដានុពលមួយនេះទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ កន្លែង នៅក្នុងឆមាសទី១ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗកន្លងទៅ។ 

 

ប្រភពដដែលបានឲ្យដឹងថា នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅក្នុងប្រទេសកម្ពុជាសរុបចំនួន ៧ ។ ដោយក្នុងនោះគម្រោងតំបន់សេដ្ឋកិច្ចចំនួន ៣ កន្លែងបានអនុម័តឲ្យវិនិយោគនៅខេត្ដកំពង់ស្ពឺ តំបន់សេដ្ឋកិច្ចពិសេសចំនួន ២ នៅរាជធានីភ្នំពេញ និងគម្រោងតំបន់សេដ្ឋកិច្ចពិសេស ២ ទៀតនៅខេត្ដកំពត។ 

 

611816192 1348468293978100 412544569897420776 N

 

អ្វីដែលគួរឲ្យកត់សម្គាល់ គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីទាំង ៧ នេះមានម្លៃសរុបចំនួន ៨៣៧ លានដុល្លារ និងអាចបង្កើតឱកាសការងារបានចំនួន ៤ ២០៣ កន្លែងជូនដល់ពលរដ្ឋនៅក្នុងតំបន់នីមួយៗផងដែរ។

 

គួរជម្រាបផងដែរថា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជាមានចំនួនសរុប ៦៥ តំបន់ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣៩ កំពុងដំណើរការយ៉ាងសកម្ម និងបានស្រូបទាញកំលាំងពលកម្មក្នុងស្រុកសរុបជាង ២៥ ម៉ឺននាក់ ហើយមានតម្រូវការជាង ៣៥ ពាន់នាក់បន្ថែមទៀតផងដែរ៕

 

Kampong Speu Province

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia