ដំណឹងល្អ! ខេត្ដកំពង់ឆ្នាំងទទួលបានគម្រោងវិនិយោគថ្មីតម្លៃ ៦ លានដុល្លារ
Bunthoeun KoemDECEMBER 3 2025695 views

អបអរសាទរប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ខណៈខេត្ដដែលកំពុងមានសក្ដានុពលមួយនេះ ទទួលបាន គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) និងឧបករណ៍រង្វាស់ ក្នុងទំហំទុនវិនិយោគប្រមាណ ៦ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែងជូនពលរដ្ឋផងដែរនៅពេលបើកដំណើរការ។

 

យោងតាមការចេញផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹង គម្រោងបង្កើតរោងចក្រថ្មីខាងលើនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុន ALLSUN TECHNOLOGY (CAMBODIA) CO., LTD មានទីតាំងវិនិយោគស្ថិតនៅក្បាលដីលេខ 010098 (តំបន់A) ផ្លូវលំ ភូមិព្រៃពិស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅ ខេត្ដកំពង់ឆ្នាំងនេះ ដ៏ទទួលបានគម្រោងរោងចក្រផលិតឧបករណ៍តេស្ត (អគ្គិសនី និងសីតុណ្ហភាព) នេះផងដែរ ដែលបានវិនិយោគដោយក្រុមហ៊ុន EASTERN INTELLIGENT METER (CAMBODIA) CO., LTD. មានទីតាំងស្ថិតនៅក្នុងក្បាលដីលេខ 010098 (តំបន់B) ផ្លូវលំ ភូមិព្រៃពិល ឃុំឈូកស ស្រុកកំពង់ត្រឡាច ដូចគ្នា។ ខណៈគម្រោងនេះមានទុវិនិយោគ ៦.៥ លានដុល្លារ និងបង្កើតឱកាសការងារចំនួន ៨៨៦ នាក់ជូនពលរដ្ឋក្នុងតំបន់ផងដែរ។

 

គួរជម្រាបផងដែរថា ចាប់តាំងពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ខេត្ដកំពង់ឆ្នាំងទទួលបានគម្រោងវិនិយោគថ្មីៗចំនួន ១៧ គម្រោង។ ខណៈកាលពីពេលថ្មីៗកន្លងទៅនេះ ទើបទទួលបានគម្រោងរោងចក្រដំឡើងរថយន្ដ Chevrolet និងរថយន្ដ GAC ដែលវិនិយោគដោយក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក (TH Automotive manufacturing) មានទុនសរុប ១៩ លានដុល្លារ៕

 

591891223 1319868296838100 6676965406874959488 N

591711088 1319860400172223 3132418052806294230 N

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia