មាសឡើង២០០លេខ ធនាគារធំបំផុត អាមេរិកថាចុងឆ្នាំ២០២៦ អាចនឹងឡើងខ្ពស់បំផុតដល់តម្លៃនេះ!
Toeuy HongAUGUST 6 20265.9 K views

នៅព្រឹកថ្ងៃទី៦ខែសីហានេះ ហាងឆេងមាសអន្តរជាតិបានឡើងថ្លៃយ៉ាងគំហុងពោលគឺឡើងថ្លៃចំនួន២០០ដុល្លារ ដោយឡើងដល់៤២៩៥ដុល្លារក្នុងមួយអោន(ស្មើនឹង៥១៧៤ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៥១៧ដុល្លារក្នុងមួយជីមួយ)

 

 តម្លៃហាងឆេងមាសអន្តរជាតិបានចាប់ផ្ដើមហក់ឡើងយ៉ាងគំហុក ដោយសារតែប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកមានការធ្លាក់ចុះ។ ជាក់ស្ដែងនៅព្រឹកនេះសន្ទស្សន៍ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះមកត្រឹម៩៩.៦៦។ ហើយប​ណ្ណបំណុលថយចុះក៏ជួយឲ្យមាសកាន់តែមានភាពទាក់ទាផងដែរ។

 

ក្រៅពីប្រាក់ដុល្លារធ្លាក់ចុះដែលរុញមាសឲ្យមាស ក៏មានកត្តាផ្សេងទៀតដែលជួយរុញមាសឲ្យឡើងផងដែរ ហើយកត្ដានោះគឺក្ដីសង្ឃឹមនៃការបើកច្រកHormuz ឡើងវិញ។ ការបើកច្រកHormuz ធ្វើឲ្យអ្នកវិនិយោគរំពឹងថា តម្លៃប្រេងកាន់តែថយចុះ ហើយកាលណាតម្លៃប្រេងថយចុះធ្វើឲ្យអតិផរណាកាន់តែធ្លាក់ចុះ។ បើអតិផរណាធ្លាក់ចុះ អ្នកវិនិយោគរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងធ្លាក់ការប្រាក់ ដូច្នេះនឹងអាចរុញមាសឲ្យកាន់តែឡើងថ្លៃ។

 

ជុំវិញមាសឡើងថ្លៃនេះដែរ​ ធនាគារធំបំផុតរបស់អាមេរិកគឺ ធនាគារ JP Morgan បានព្យាករថានៅត្រីមាសទី៤ឆ្នាំ២០២៦ពោលគឺនៅចុងឆ្នាំ២០២៦នេះតម្លៃហាងឆេងមាសអាចហក់ឡើងដល់៦០០០ដុល្លារក្នុងមួយអោន( ស្មើនឹង៧២២៨ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៧២២ដុល្លារក្នុងមួយជី។ JP Morgan ថាមូលហេតុដែលមាសអាចឡើងដល់តម្លៃនេះគឺដោយសារតែធនាគារកណ្ដាលនៃប្រទេសជាច្រើនបន្តទិញមាសស្ដុកទុកហើយអ្នកវិនិយោគនៅតែមានតម្រូវការមាសដាក់ក្នុងផលបត្រវិនិយោគរបស់ពួកគាត់៕

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia