រួសរាន់ឡើង! វិទ្យាស្ថាន១ បើកបង្រៀនធ្វើនំ ឥតគិតថ្លៃសម្រាប់ពលករត្រឡប់មកពីប្រទេសថៃ
ធី ស្រីល័ក្ខMAY 10 202615 views

ចំពោះបងប្អូនដែលចង់ត្រឡប់ពីប្រទេសថៃវិញ ហើយចង់រៀនពីការធ្វើនំបុ័ងឱ្យមានគុណភាពនឹងភាពទាក់ទាញដើម្បីអាចបើកហាងផ្ទាល់ខ្លួនរកស៊ីបានបងប្អូនអាចមកចុះរៀននៅវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តកម្ពុជាបាន ខណៈរៀនមិនអស់លុយនោះទេ។

 

បើតាមការបង្ហោះលើផេកផ្លូវការរបស់វិទ្យាស្ថាន NIB បានឱ្យដឹងថា ឱកាសសិក្សាដោយឥតបង់ថ្លៃសម្រាប់ជំនាញធ្វើនំបុ័ង បានមកដល់ហើយខណៈអ្នកចូលរៀននឹងទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដូច្នេះអ្នកដែលចាប់អារម្មណ៍ចង់រៀនវគ្គនេះអាចធ្វើការចុះឈ្មោះចាប់ពីពេលនេះបាន ឬអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០១៦ ៦៧៧ ៣២៧/ ០៩៦ ៩៨ ៦៨ ៤៧១។

 

ជាមួយគ្នានោះដែរ ជំនាញដែលបង្រៀននោះមានដូចជា៖

  • នំក្រូសង់
  • នំឃុកឃី
  • នំទំពាំងបាយជូរ
  • នំបុ័ងសាប
  • នំបុ័ងបាក់យ៉ុង
  • នំបុ័ងមានស្នូល

២៧

ដូច្នេះហើយ សម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ជំនាញធ្វើនំបុ័ងនេះសូមរួសរាន់ទាក់ទងនឹងចុះឈ្មោះណា ព្រោះឱកាសនេះកម្រណាស់ព្រោះរៀនឥតគិតថ្លៃនោះទេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia