បច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបជាពិសេសAI អាចចូលខ្លួនមកជំនួសការងាររបស់មនុស្សជាច្រើនហើយវាក៏អាចធ្វើការប្រសើរជាងមនុស្សទៀតផង។ ដូច្នេះបើអ្នកមានចំណូលដែលពឹងតែលើប្រាក់ខែនិងាការងារ អ្នកក៏ត្រូវអភិវឌ្ឍនខ្លួនឯងព្រោះការងារដែលអ្នកកំពុងធ្វើអាចនឹងហួសសម័យឬត្រូវបានជំនួសដោយបច្ចេកវិទ្យាក៏ថាបាន។
ខាងក្រោមនេះគឺជាការាងរមួយចំនួនដែលអាចនឹងបាត់ខ្លួនចេញពិភពគុណដោយសារតែបច្ចេកវិទ្យាAI បានចូលមកជាហូហែ។
ប្រព័ន្ធត្រួtពិនិត្យដោយស្វ័យប្រវត្តិបានកំពុងតែរីកសាយភាយពេញបណ្ដាហាងជាច្រើនដូចជាហាងគ្រឿងទេស ហាងលក់រាយនិងហាងបច្ចេកវិទ្យាជាដើម។ បើតាមការព្យាកររបស់អ្នកជំនាញបានឲ្យដឹងថានៅត្រឹមឆ្នាំ២០៣០ប្រព័ន្ធគិតលុយស្វ័យប្រវត្តិនឹងត្រូវបានដាក់តាមហាង។
២. អ្នកចម្អិតអាហាររហ័ស( Fast food cook)
ហាងនិងភោជនីយដ្ឋានធំៗនៅលើពិភពលោកបានកំពុងប្រើប្រាស់សេវាស្វ័យប្រវត្តិជាពិសេសទាក់ទងនឹងការកម្ម៉ងម្ហូបអាហារហើយបន្ទាប់មកហាងធំៗនឹងចាប់ផ្ដើមដាក់ប្រព័ន្ធស្វ័យប្រវត្តិទៅក្នុងផ្ទះបាយជំនួសអ្នកចម្អិតជាមនុស្សមិនខាន។
៣. អ្នកកំឡើងគ្រឿងម៉ានស៊ីន
ការងារជាអ្នកដំឡើងគ្រឿងម៉ានស៊ីននេះបច្ចុប្បន្នមនុស្សយន្ត( Robot)ជំនួសការងារមនុស្សបានច្រើនជាពិសេសរ៉ូបូតធ្វើការបានលឿនជាងមនុស្សឆ្ងាយហើយមិនងាយបង្កើតកំហុសដូចមនុស្សឡើយ។ អ្នកជំនាញបានព្យាករថាត្រឹមឆ្នាំ២០៣០ ការងារប្រភេទនេះចំនួន២០លានការងារនឹងត្រូវជំនួសដោយរ៉ូបូត។
៤. អ្នកបកប្រែភាសា( លក្ខណៈសរសេរ)
បច្ចុប្បន្នមានAI ដែលមានសមត្ថភាពក្នុងការបកប្រែភាសាបានច្រើន ហើយខណៈបច្ចេកវិទ្យាកាន់តែទំនើបAI នឹងកាន់តែមានសមត្ថភាពបកប្រែអត្ថបទនិងភាសាដែលមានភាពស៊ាំញ៉ាំជាច្រើនបានយ៉ាងងាយ។
៥. អ្នករៀបចំប្រកាសពន្ធ
បច្ចេកវិទ្យAI និងSoftware គឺកាន់តែទំនើបទៅៗហើយមនុស្សកាន់តែច្រើនបានចាប់ផ្ដើមរៀបចំការប្រកាសពន្ធដោយខ្លួនឯងតាមរយៈSoftware ហើយត្រឹមឆ្នាំ២០៣០ ចំនួន២០%នៃការងារនេះនឹងត្រូវបានជំនួយដោយបច្ចេកវិទ្យា៕