ចាប់តាំងពីវិបត្តិកូវីដ១៩មក ការងារធ្វើការពីចម្ងាយកាន់តែពេញនិយមជាពិសេសការងារមួយចំនួនធំអ្នកមានតែកុំព្យូរទ័រមួយអាចធ្វើការនៅកន្លែងណាក៏បាន។ ដូច្នេះបើអ្នកមានជំនាញអ្វីច្បាស់លាស់ ឱកាសការងារធ្វើលើអនឡាញមានច្រើនហើយអ្នកក៏អាចរកចំណូលបានច្រើនផងដែរ។
ទាក់ទងការងារចំណូលខ្ពស់នេះដែរ បើយោងតាម CNBC បានឲ្យដឹងថាគណនេយ្យករ( accountant) គឺជាការងារដែលអាចធ្វើការពីចម្ងាយ(work from home job) ដែលមានតម្រូវការខ្ពស់បំផុតនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ន។
ការងារជាគណនេយ្យករ គឺស្ថិតនៅលើកំពូលតារាងប្រចាំឆ្នាំនៅលើវេបសាយរបស់Flexjob ដែលជាក្រុមហ៊ុនផ្ដល់សេវាការងារអនឡាញធំបំផុតមួយនៅសហរដ្ឋអាមេរិក ហើយគណនេយ្យករដែលអាចធ្វើការពីចម្ងាយពិតជាមានតម្រូវការខ្ពស់នៅទីផ្សារអាមរិក។
ទំនួលខុសត្រូវស្នូលនៃការងារជាគណនេយ្យករគឺមានដូចជាគ្រប់គ្រងរបាការណ៍ហិរញ្ញវត្ថុ វិភាគទិន្នន័យនិងរៀបចំការបង់ពន្ធជាដើម។ ដូច្នេះកាងារនេះគឺងាយស្រួលនៅក្នុងការធ្វើពីចម្ងាយតាមអនឡាញដោយមិនចាំបាច់មកធ្វើការផ្ទាល់នៅការរិយ៉ាល័យឡើយ។
បើតាមការលើកឡើងរបស់លោកស្រី Toni Frana អ្នកជំនាញអាជីពការងារនៅ Flexjob បានឲ្យដឹងថាគណនេយ្យគឺជាកាងារដែលអាចធ្វើពីចម្ងាយដែលមានតម្រូវការខ្ពស់បំផុត ហើយលោកស្រីបានបញ្ជាក់ទៀតថានៅលើ Flexjob មានក្រុមហ៊ុនជាច្រើនតែងតែជ្រើសរើសគណនេយ្យករ។
ជាមធ្យមប្រាក់ខែគណនេយ្យករនៅទីផ្សារអាមេរិកអាចប្រមាណជា៦៨,០០០ដុល្លារក្នុងមួយឆ្នាំ តែបើយោងតាមទិន្នន័យរបស់ ZipRecruiter បានឲ្យដឹងថាគណនេយ្យករដែលមានបទពិសោធន៍អាចរកប្រាក់ចំណូលបានពី១៥០,០០០ដុល្លារទៅ ២០០,០០០ដល្លារក្នុងមួយឆ្នាំ។ ជាគណនេយ្យករ អ្នកគឺជាបុគ្គលិកក៏មានតម្លៃបំផុតនៅក្នុងក្រុមហ៊ុនដូច្នេះកាងារនេះមានឱកាសទាបបំផុតដែលបណ្ដាញក្រុមហ៊ុនត្រូវកាត់ចេញពេលស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ។
ដូចបានរៀបរាប់ខាងលើរួចហើយថាគណនេយ្យករជាការងារដែលអ្នកធ្វើពីចម្ងាយពោលគឺធ្វើនៅទីណាក៏បាន។ មានវេបសាយមួយចំនួនដែលអ្នកអាចធ្វើការងារនេះពីចម្ងាយលើអនឡាញបានដូចជាវេបសាយ FlexJobs, VIP Kids, We Work Remotely, Scribie, Remote Ok និង Working Nomads ជាដើម៕