ពិធីសូត្រមន្តចម្រើនព្រះបរិត្ត “ទឹកស្ព្រីងធម្មជាតិ ជីវសា” ត្រូវបានប្រារព្ធឡើងដោយផ្ទាល់នៅរោងចក្រដែលមានទីតាំងស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប និងជាសហស្ថាបនិក ក្រុមហ៊ុន ជីវសា វ៉េធើ ឯ.ក ដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ភ្ញៀវកិត្តិយស ព្រមទាំងសហការីជាច្រើនរូប កាលពីថ្ងៃចន្ទ ទី ៦ ខែមេសា ឆ្នាំ២០២៦។

ពិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបួងសួងសុំសេចក្ដីសុខ សេចក្ដីចម្រើន និងជោគជ័យ សម្រាប់ដំណើរការអាជីវកម្ម ព្រមទាំងការចាប់ផ្តើមដំណើរការសង្វាក់ផលិតកម្មនាពេលខាងមុខនេះ។
“ទឹកស្ព្រីងធម្មជាតិ ជីវសា” គឺជាផលិតផលថ្មីមួយរបស់ក្រុមហ៊ុន ជីវសា វ៉េធើ ឯ.ក (Jivasaa Water Co., Ltd.) ដែលជាក្រុមហ៊ុនក្រោមបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន អ ធី អិន ខេ គ្រុប (RTNK Group)។

ទឹកស្ព្រីងធម្មជាតិ ជីវសា មានប្រភពមកពីជួរភ្នំខ្នងផ្សារ ដែលបង្កើតឡើងដោយកូនខ្មែរ និងសម្រាប់ប្រជាជនកម្ពុជា។ ជីវសា គឺជានិមិត្តសញ្ញានៃភាពបរិសុទ្ធ សុខភាព និងភាពជឿជាក់ ជាមួយរសជាតិស្រស់បំព្រង ពោរពេញដោយថាមពល។
ជីវសា គឺជាជម្រើសដ៏ល្អសម្រាប់យើងគ្រប់គ្នា ដែលបានដំណើរការផលិតស្របតាមបច្ចេកវិទ្យាស្តង់ដារ ដើម្បីធានាគុណភាព និងសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។ ទឹកស្ព្រីងធម្មជាតិ ជីវសា ត្រូវបានរំពឹងថានឹងនាំមកនូវជម្រើសថ្មីមួយសម្រាប់ទីផ្សារ និងរួមចំណែកលើកកម្ពស់វិស័យផលិតផលទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលមាន ៤ ជម្រើសស្របទៅតាមការប្រើប្រាស់ប្រចាំថ្ងៃ ដូចជា៖ 250ml, 350ml, 500ml និង 1.5L។
ជាមួយគ្នានេះផងដែរ “ទឹកស្ព្រីងធម្មជាតិ ជីវសា” គ្រោងនឹងមានវត្តមានលើទីផ្សារជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់នូវទឹកស្អាត បរិសុទ្ធ ស្រស់ថ្លា និងមានគុណភាពខ្ពស់ សមស្របសម្រាប់ជីវិតប្រចាំថ្ងៃ។












