កាលពីមុននៅពេលដែលនិយាយអំពីម្សៅស៊ុប បងប្អូនប្រាកដជានឹកឃើញដល់ផ្ទះលេខ២មុនគេ ប៉ុន្តែនៅពេលនេះប្រជាជនខ្មែរគឺលាហើយផលិតផលផ្ទះលេខ២ ព្រោះនាពេលបច្ចុប្បន្ននេះមានកូនខ្មែរច្រើនណាស់ដែលមានសមត្ថភាពអាចផលិតខ្លួនឯងបាន ជាពិសេសនាពេលនេះខ្មែរយើងអាចធ្វើបានហើយដោយបានផលិតម្សៅស៊ុបរសជាតិបន្លែ ផលិតនៅក្នុងប្រទេសកម្ពុជាប្រើវត្ថុធាតិដើមនៅក្នុងស្រុក១០០% តែម្តង។
នៅក្នុងបទសម្ភាសន៍ជាមួយ Jie Jie’s Kitchen បានបង្ហើបប្រាប់ក្រុមការងារចាបក្រហមថា ក្រុមហ៊ុន Jiejie’s Kitchen ដែលមានសិប្បកម្មផលិត ម្សៅស៊ុបរសជាតិបន្លែដែលបានយកបន្លែយកផលិត គឺជាបន្លែដែលក្រុមហ៊ុនបានចុះកុងត្រាជាមួយសហគមន៏ដាំបន្លែនៅខេត្តមណ្ឌលគីរីនិងបាត់ដំបងពិតៗ ដែលជាបន្លែមានប្រភពច្បាស់លាស់ ធានាបន្លែធម្មជាតិ គុណភាព សុវត្ថិភាព ដាំដោយកសិករខ្មែរ១០០% ។ អ្វីដែលសំខាន់នោះ ទោះជាបន្លែធម្មជាតិមានតម្លៃថ្លៃខុសគ្នាជាមួយតម្លៃក្នុងទីផ្សារគុណ២ទៅ៣ដងក៏ដោយ ក៏ Jie Jie នៅតែគាំទ្របន្លែធម្មជាតិយកមកធ្វើជាម្សៅស៊ុបរសជាតិបន្លែដែរ។

ចំពោះម្សៅស៊ុបរសជាតិបន្លែដែលជាស្នាដៃកូនខ្មែរនេះដែរ គឺបានផលិតចេញពីឆៃថាវស ការ៉ុត ផ្សិតខ្មៅ សារាយសមុទ្រ ននោង ខ្ទឹមបារាំង ស្លឹកតើយ ជីរទឹកឃ្មុំ ម្រេច ជីរវ៉ាន់ស៊ុយ ពោតលឿង អំបិលក្រួសហិមាល័យផងដែរ។ សម្រាប់គោលបំណងដែល Jie Jie’s Kitchen ធ្វើនេះគឺដើម្បីលើកស្ទួយកសិផលខ្មែរ បង្កើតការងារនិងចំណូលបន្ថែមសំរាប់បងៗទាហ៊ានដែលមានដីដាំដំណាំតែមិនទាន់មានទីផ្សារគ្រប់គ្រាន់ មានបន្លែដូចជា ជីវ៉ាន់ស៊ុយ ស្លឹកតយ ផ្លែននោង និងផ្លែម្នាស់ជាដើម។

ជាមួយគ្នានោះដែរ ក្រោយពីចេញម្សៅស៊ុបបន្លែផ្ទុះការគាំទ្រខ្លាំង នាពេលនេះ Jie Jie’s Kitchen ក៏ទើបតែចេញម្សៅស៊ុបរសជាតិសាច់មាន់និងផ្សិត ដែលផ្សំចេញពីសាច់ទ្រូងមាន់ ផ្សិតខ្មៅ ការ៉ុត ពោត ខ្ទឹមបារាំង ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ជីរទឹកឃ្មុំ ម្រេច ខ្ទឹមស អំបិលហិមាល័យ ស្លឹកតើយ ទឹកអំពៅ។ ដោយឡែក ម្សៅស៊ុបបន្លែ និងម្សៅស៊ុបសាច់មាន់ ទាំងពីរខាងលើបងប្អូនអាចប្រើប្រាស់ដោយមានទំនុកចិត្តព្រោះមានការចុះបញ្ជីនិងធ្វើតេស្តពីក្រសួងសុខាភិបាល ច្បាស់លាល់និងត្រឹមត្រូវ ធានាសុវត្ថិភាព គុណភាពពិត។


គួរជម្រាបផងដែរថា ក្រៅពីមានលក់ម្សៅស៊ុបមាន់ និងម្សៅស៊ុបរសជាតិបន្លែ Jie Jie’s Kitchen គឺមានលក់ទំនិញដូចជានំប៉ាវ នំម្នាស់មាសតៃវ៉ាន់ និងមុខម្ហូបសុខភាពជាច្រើនទៀតផងដែរ។ ប្រសិនជាបងប្អូនចាប់អារម្មណ៍អាចទៅទីតាំងផ្ទាល់បានដោយស្ថិតនៅលើផ្លូវ១៥៥ កែងផ្លូវ៤៧២ ទល់មុខ Carl’s Jr.Burger ទួលទំពូលដែលបើកលក់ចាប់ពីម៉ោង ៩;១៥នាទីព្រឹក ដល់៨:៣៥ល្ងាច ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ ០៦១ ៨០៦ ៨៨៨៕




