សម្រាប់បងប្អូនដែលជាអ្នកនិយមចូលចិត្តឡើងភ្នំ ចុះទឹក ចូលព្រៃ ឬអ្នកដែលចូលចិត្តបើកបរលើផ្លូវដែលមានស្ថានភាពពិបាកៗ មួយវិញទៀតបងប្អូនដែលចូលចិត្តប្រភេទរថយន្តធន់ខ្ពស់ កម្លាំងខ្លាំង ទូលាយៗ ងាយស្រួលក្នុងការធ្វើដំណើរនោះ ដឹងតែពេញចិត្តស្តូកតែម្តង ខណៈពេលនេះ Jeep ស៊េរីឆ្នាំ ២០២៤ កំពុងតែមានការប្រូម៉ូសិនញ៉ាក់សាច់តែម្តង ជាមួយរូបរាងស្អាតកប់ឃើញហើយដឹងតែចង់ទិញតែម្តង។
បើតាមការឱ្យដឹងពីក្រុមការងារ Jeep Cambodia បានឱ្យដឹងថា ចំពោះ Jeep Wrangler Rubicon ស៊េរីឆ្នាំ២០២៤ ក្រោយបញ្ចុះពន្ធហើយគឺលក់ក្នុងតម្លៃត្រឹមតែ ៩៧,៩០០ដុល្លារ ដោយនៅក្នុងនោះនៅពេលអតិថិជនជាវនៅរថយន្ត Jeep ស៊េរីឆ្នាំ២០២៤ ក៏មានការថែមជូនកាដូរពិសេសដូចជា កម្រាលជើង សេវាស្លាកលេខ កាតសាំង គម្របកង់សាគួរ ទូរស័ព្ទ iPhone 17 Pro Max ហើយក៏មានការធានា ៣ឆ្នាំពីរោងចក្រឬ ១០ម៉ឺនគីឡូម៉ែតផងដែរ។
បើនិយាយអំពី Jeep Wrangler Rubicon ស៊េរីឆ្នាំ២០២៤ នេះវិញគឺបំពាក់មកជាមួយ Options ទំនើបៗជាច្រើនដូចជា៖ ម៉ាស៊ីន 2.0 Dohc Di Turbo, ប្រព័ន្ធកំសាន្ត U-Connect touch screen 12.3 inh,ចង្កៀង Full LED Headlight,ប្រព័ន្ធសំលេង Alpine Premium Audio System ៩ គ្រាប់,បញ្ជាបញ្ឆេះរថយន្តពីចំងាយតាមរយៈ Smart Key,មុខងារមើលផែនទីដោយមិនប្រើប្រាស់ Internet ថែមទាំងមានប្រព័ន្ធទប់លំនឹងជើងក្រោយរថយន្ត ( Sway Bar ) និង Option ទំនើបៗជាច្រើនមុខទៀត។
ដោយឡែក ចំពោះ Jeep Wrangler Rubicon 2025 វិញក៏លក់ក្នុងតម្លៃ ៩៧,៩០០ដុល្លារ ផងដែរប៉ុន្តែ Jeep Wrangler Rubicon 2025 -Anvil Clear-Coat មានពណ៌ថ្មីទាក់ទាញខ្លាំងសម្រាប់រថយន្ត Jeep 2025 ដោយមើលទៅស្រស់ស្អាត ស្រទន់ សាមញ្ញតែមិនធម្មតា ចំណែកចំណុចពិសេសរបស់ Jeep 2025 ស្រដៀងទៅនឹង២០២៤ ផងដែ ។ ដូច្នេះបងប្អូនអាចជាវដោយទំនុកចិត្តបាន ដោយមានការធានាពីក្រុមហ៊ុន និងរោងចក្រផ្ទាល់។ បងប្អូនអាចសាកសួរព័ត៌មានបន្ថែមពីក្រុមការងារ Jeep Cambodia-RMA ៖089 88 8116 ឬផ្ញើសារមកកាន់ប្រអប់សាររបស់ Jeep និងអាចទៅទីតាំង Showroom : https://rb.gy/rpwyz4 ដោយផ្ទាល់បាន៕