អរគុណណាស់! ជប៉ុន ផ្តល់ជំនួនឥតសំណងជាង៣០ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងចំនួនពីរ នៅក្នុងខេត្តស្វាយរៀង និងខេត្តស្ទឹងត្រែង
ធី ស្រីល័ក្ខFEBRUARY 27 202610 views

យោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណង់ទ្រង់ទ្រាយតូចនូវទំហំទឹកប្រាក់ចំនួន៣០៧,៧២០ដុល្លារអាមេរិក ជំនួយឥតសំណងនេះសម្រាប់អនុវត្តគម្រោងនៅក្នុងខេត្តចំនួនពីរគឺ“គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង”និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង” ។

ពិធីចុះហត្ថលេខាប្រគល់ និងទទួលជំនួយឥតសំណង់នេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

៣

បើតាមស្ថានទូតជប៉ុនបានឱ្យដឹងថា ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់“គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង”ជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកខេត្តស្វាយរៀង និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង” ជាមួយលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង ដែលមានថវិកាសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ។

 

ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ីបានមានប្រសាសន៍ថា យើងរំពឹងថាជំនួយឥតសំណងទាំងនេះនឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត៕

៤

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia