ជប៉ុនផ្ដល់ថវិកា ៨ លានដុល្លារ សាងសង់វិទ្យាស្ថានគរុកោសល្យ នៅខេត្ត១នេះ
Bunthoeun KoemMAY 20 2026506 views

ជប៉ុនបានផ្ដល់ជំនួយហិរញ្ញប្បទានឥតសំណងប្រមាណ ៨លានដុល្លារអាមេរិក សម្រាប់ “គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ នៅខេត្តកំពង់ចាម”។ ខណៈជំនួយនេះត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែឧសភា ដែលមានការអញ្ជើញចូលរួមពីឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីនិង ជារដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

 

702962621 1397991682356639 4493725486727098677 N

 

ជប៉ុនបាននឹងកំពុងគាំទ្រជាបន្តបន្ទាប់ដល់ការអប់រំដែលមានគុណភាពខ្ពស់នៅកម្ពុជា រួមទាំងការសាងសង់វិទ្យាស្ថានគរុកោសល្យផងដែរ។ តាមរយៈគម្រោងនេះ ជប៉ុននឹងចូលរួមចំណែកក្នុងការកែលម្អគុណភាពអប់រំបន្ថែមទៀតនៅកម្ពុជា។

 

703098152 1397991612356646 75739685015395839 N

 

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៣ ខែមេសា ប្រទេសទាំងពីក៏បានចុះហត្ថលេខាលើលិខិតប្តូរសារជំនួយអភិវឌ្ឃន៍ផ្លូវការនៃឥណទានសម្បទានប្រាក់យេនសម្រាប់គម្រោងការពារទឹកជំនន់និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅរាជធានីភ្នំពេញ (ដំណាក់កាលទី១)ផងដែរ៕ 

 

703324515 1397991749023299 1839904509545226742 N

17542642299602

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia